យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) បានបង្ហាញឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីនៃការរកស៊ីរវាងកម្ពុជា និងមិត្តចិន បានកើនឡើងដល់ទៅចំនួនជាង ៥.៦ពាន់លានដុល្លារ នៅរយៈពេលត្រឹមបួនខែដំបូងនៃឆ្នាំ២០២៥ ពោលគឺមានការកើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំត្រឹមចំនួន ៤.៤៨ពាន់លានដុល្លារ។

គួរកត់សំគាល់ឃើញថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន បានធ្លាក់ចុះបន្តិច ពោលក្នុងចំនួន១.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំ ៤៧៨.៦៣លានដុល្លារ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជាវិញ បែរជាកើនឡើងដល់ចំនួន៣០.៥% គិតជាទឹកប្រាក់ ៥.២១ពាន់លានដុល្លារ។
ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា និងក៏ជាប្រភពសំខាន់នៃទំនិញប្រើប្រាស់ វត្ថុធាតុដើម និងឧបករណ៍ឧស្សាហកម្ម៕