Cam Bank News

រកស៊ី ធ្វើការរាប់ឆ្នាំ មិនឃើញសល់លុយសោះ! ដើរតាមមួយក្បាច់នេះ ធានាលុយមិនងាយរត់ចោលហោប៉ៅដូចមុនទៀត

ក្បួន 40-30-20 ជាបច្ចេកទេសនៃការគ្រប់គ្រងប្រាក់ចំណូលហិរញ្ញវត្ថុរបស់អ្នកយ៉ាងមានប្រសិទ្ធភាព និងអាចកែតម្រូវតាមស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ ក្បាច់នេះ អាចជួយបែងចែកការចំណាយ ទៅតាមប្រភេទច្បាស់លាស់ជាងមុន ហើយធ្វើឲ្យការគ្រប់គ្រងហិរញ្ញវត្ថុមានលំនឹង។

40% នៃប្រាក់ចំណូលរបស់អ្នក គេចង់សំដៅទៅដល់ អ្វីដែលជាតម្រូវការចាំបាច់ តួយ៉ាងដូចជា ផ្ទះជួល ថ្លៃទឹកភ្លើង សេវាអ៊ិនធឺណេត កម្ចីទិញលំនៅដ្ឋាន ម៉ូតូ រថយន្ត ក៏ដូចជាម្ហូបអាហារប្រចាំថ្ងៃជាដើម។

30% គឺគេចង់សំដៅទៅលើចំណង់ ឧទាហរណ៍ ម្តងម្កាលអ្នកក៏ត្រូវចំណាយញាំអាហារនៅខាងក្រៅ មើលកុន កម្សាន្ត ហើយក៏នឹងត្រូវដើរទិញឥវ៉ាន់ផងដែរ។

20% គឺសំដៅដល់ការចែករំលែកទៅកាន់សង្គម ម្យ៉ាងអាចថានៅប្រទេសកម្ពុជា ភាគច្រើនគោរពព្រះពុទ្ធសាសនា តែងតែឧស្សាហ៍មានកម្មវិធីបុណ្យតូចធំជារៀងរាល់ឆ្នាំ ដែលនោះក៏ត្រូវការចំណាយ តាមបែបបទដូច្នោះផងដែរ ហើយដោយឡែក 20% នេះក៏អាចប្តូរទៅជាការសន្សំប្រាក់សម្រាប់គោលដៅក្នុងជីវិតរបស់អ្នក ក៏ថាបាន៕

Related Articles