Cam Bank News

មហាសេដ្ឋី Jeff Bezos បង្ហើបអាថ៍កំបាំង ៦ចំណុច ជាទ្វារបើកកំណប់ រកឃើញទ្រព្យមហាសាល

លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនយក្ស Amazon ត្រូវបានគេស្គាល់មកហើយថា ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនដាច់គេលំដាប់ទី៣ នៅលើពិភពលោក ពោលមានរហូតដល់ទៅ ២០៤.៥ពាន់លានដុល្លារ បើផ្អែកតាមការស្ទាប់ស្ទង់ពីទស្សនាវដ្តី Forbes ។ ទន្ទឹមនឹងភោគទ្រព្យដ៏ច្រើនមហាសាលបែបនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង កាប់ឆ្ការបន្លារ ត្រួសត្រាយផ្លូវជីវិត ព្រមទាំងការជួបនូវរឿងរ៉ាវជាច្រើនរាប់មិនអស់ ទើបកើតចេញបានជាមេរៀនពីភាពជោគជ័យ​ចំនួន ៦ចំណុច ទុកជាមូលដ្ឋានគ្រឹះសម្រាប់អ្នកដ៏ទៃផ្សេងទៀត ដើរឆ្ពោះទៅរកឲ្យកាន់តែមានភាពងាយស្រួលជាងមុន និងមានទិសដៅស្គាល់ផ្លូវត្រឹមត្រូវជាងមុន។

រឿងទីមួយ៖ កុំខ្លាចនូវក្នុងការស្រមៃធំឲ្យសោះ ត្រូវមានមហិច្ឆតា ហើយក៏ត្រូវតែមានចក្ខុវិស័យឲ្យបានវែងឆ្ងាយ

រឿងទីពីរ៖ ក្នុងអាជីវកម្ម តែងតែមានបញ្ហា ដូច្នេះយើងត្រូវមានគំនិតឲ្យទូលំទូលាយ ហើយក៏ត្រូវទាមទារឲ្យចេះគិតក្រៅប្រអប់ផងដែរ

រឿងទីបី៖ យកអ្វីជាភាពលេចធ្លោ ឬចំណង់ចំណូលចិត្ត មកជាការងារបង្កើតប្រាក់ចំណូល ពេលណាដែលអ្នកធ្វើអ្វីមួយជាចំណូលចិត្តហើយនោះ អ្នកអាចងើបពីព្រលឹម ចូលសម្រាកយប់ជ្រៅ ហើយទោះជួបបញ្ហាប្រឈម អ្នកក៏នៅញញឹមសប្បាយចិត្តក្នុងការធ្វើវាពោរពេញដោយសក្តានុពល

រឿងទីបួន៖ កុំខ្លាចនឹងសាកល្បង ហ៊ានសម្រេចចិត្ត ហ៊ានស៊ីហ៊ានសង ប្រើសិនបើអ្នកនៅតែព្យាយាមធ្វើវាម្តងហើយម្តងទៀត មិនបោះបង់ អ្នកនឹងកាន់តែមានគំនិតច្នៃប្រឌិត កើនសមត្ថភាពជាបន្តបន្ទាប់

រឿងទីប្រាំ៖ ហ៊ានល្បងនឹងរឿងហានិភ័យ បើបរាជ័យ ក៏អាចឲ្យយើងរៀនពីកំហុសបានដូចគ្នា

រឿងទីប្រាំមួយ៖ ជោគជ័យពិតប្រាកដ មិនមែនដោយសារអ្នកណាអភិវឌ្ឍលឿនមុនគេទេ តែវាអាស្រ័យលើថា អ្នកខ្លួនឯងផ្ទាល់ បានកំណត់គោលដៅនៃរយៈពេលមួយឆ្នាំ ប្រាំឆ្នាំ ឬដប់ឆ្នាំរបស់អ្នក បានសម្រេចឬក៏យ៉ាងណា៕

Related Articles