មនុស្សកាន់តែមានទៅៗ ឯខ្លះទៀតកាន់តែក្រទៅៗ កុំខ្លោចចិត្តនឹងជោគវាសនានេះអី ព្រោះគ្មានអ្នកណាអាចជួយយើងបាន ដូចយើងជួយខ្លួនឯងនោះទេ មានតែយកការខំប្រឹងប្រែង ស្វះស្វែងរៀនសូត្រមិនថានៅសាលា ឬនៅសង្គមក្តី ទើបអាចជាដើមទុនអាចជួយខ្លួនយើងបាន។ ត្រង់ចំណុចនេះ ចង់ផ្សារភ្ជាប់នឹងជនជាតិអាមេរិកចំនួន ១០រូប ដែលរកលុយក្នុងមួយថ្ងៃៗជាមធ្យមលើស ១ពាន់លានដុល្លារ តាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួន។

តួយ៉ាងដូច លោក Elon Musk តែម្នាក់ឯងគាត់មានលុយជាង ៤១៦ពាន់លានដុល្លារទៅហើយ។ បុរសរូបនេះ គឺជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោក ដែលគេស្គាល់ទៀតថា ជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla, SpaceX, Neuralink, X និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀតផងដែរ។
ចំណែក លោក Mark Zuckerberg ចៅហ្វាយនាយក្រុមហ៊ុន Meta ក៏មិនណយនោះដែរ កំពុងគ្រងទ្រព្យសម្បត្តិលំដាប់បន្ទាប់ ដែលមាន ២១៩ពាន់លានដុល្លារ ខណៈម្ចាស់ក្រុមហ៊ុន Amazon បច្ចុប្បន្នក៏មានទ្រព្យហូរហៀរប្រមាណ ២១៦ពាន់លានដុល្លារ ហើយម្ចាស់ក្រុមហ៊ុន Oracle ដ៏ល្បីឈ្មោះ លោក Larry Ellison ក៏កំពុងក្តាប់ទ្រព្យជាង ១៩៨ពាន់លានដុល្លារ ចំណែកបិតាវិនិយោគលោក Warren Buffet ក៏មិនអន់ ទ្រព្យស្ទើរចាយលែងអស់ ១៥៨.៣ពាន់លានដុល្លារ ស្របពេលម្ចាស់ក្រុមហ៊ុនលក់វត្ថុប្រណីត LVMH ក៏សម្បើមដៃដូចគ្នា ទ្រព្យហូរហៀរសឹងគ្មានកន្លែងទុកដល់ ១៤៥.២ពាន់លានដុល្លារ ហើយចំណែកឯ Larry Page កំពុងកាន់កាប់ ១៤០.១ពាន់លានដុល្លារ លោក Sergey Brin កាន់កាប់ ១៣៤ពាន់លានដុល្លារ លោក Steve Ballmer មានទ្រព្យ ១៣១.៣ពាន់លានដុល្លារ និងកំពូលបុរសសប្បុរសធម៌លើលោក ហ៊ានយកទ្រព្យរបស់ខ្លួនស្ទើរតែទាំងអស់ទៅបរិច្ចាគ លោក Bill Gates ក៏កំពុងមានទ្រព្យចំនួន ១១៥ពាន់លានដុល្លារផងដែរ៕