Cam Bank News

គន្លឹះមាសកសាងទ្រព្យក្នុងវ័យ ២០ឆ្នាំ៖ សម្តីដាស់តឿនដ៏មានតម្លៃពី អ្នកឧកញ៉ា គិត ម៉េង ដែលយុវជនមិនគួររំលង

នៅក្នុងយុគសម័យដែលមានការប្រកួតប្រជែងខ្ពស់ និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា យុវជនជាច្រើនតែងតែជួបប្រទះនឹងសម្ពាធក្នុងការស្វែងរកភាពជោគជ័យ និងការបង្ហាញភាពស៊ីវិល័យទាន់សម័យ។ ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើទស្សនវិស័យ និងបទពិសោធន៍ជាក់ស្តែងរបស់អ្នកជំនួញលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានផ្តល់នូវពុទ្ធិដ៏មានអត្ថន័យដល់យុវជនវ័យ២០ឆ្នាំផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ក្នុងពិភពជំនួញ បានផ្តល់នូវអនុសាសន៍ដាស់តឿន និងជាសម្តីមាសយ៉ាងមានតម្លៃសម្រាប់យុវជនជំនាន់ក្រោយថា៖«ភាពជោគជ័យផ្នែកហិរញ្ញវត្ថុមិនមែនស្ថិតលើចំនួនប្រាក់ដែលអ្នករកបាននៅអាយុ២០ឆ្នាំនោះទេ ប៉ុន្តែស្ថិតលើទម្លាប់ដែលអ្នកបង្កើតនៅពេលអ្នកមានអាយុ២០ឆ្នាំ»។

អ្នកឧកញ៉ាបន្តថា សន្សំមុនពេលចំណាយ វិនិយោគលើជំនាញមុនចង់បានចំណាប់អារម្មណ៍ពីអ្នកដទៃ កសាងទ្រព្យធនសម្បត្តិមុននឹងចង់ឱ្យអ្នកដទៃមើលមកថាយើងមានទ្រព្យ។

Related Articles