ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ធនាគារ វីង បន្តពង្រឹងប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា តាមរយៈការផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ការគាំទ្រដល់បុគ្គល និងការផ្តល់សមត្ថភាពដល់អាជីវកម្មឱ្យមានការរីកចម្រើន។

ក្នុងឆ្នាំ២០២៥ ធនាគារ វីង សម្រេចបាននូវកំណើនគួរឱ្យកត់សម្គាល់ក្នុងវិស័យសំខាន់ៗ ដូចជា ទ្រព្យសកម្មសរុបកើនឡើង៖ ៥១% ចំណូលកើនឡើង៖ ៣៧% ប្រាក់បញ្ញើកើនឡើង៖ ៥៧% សកម្មភាពផ្តល់ឥណទានកើនឡើង៖ ៧៧%។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បញ្ជាក់ថា សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីទំនុកចិត្តជាបន្តបន្ទាប់របស់អតិថិជន និងដៃគូ ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលិកធនាគារ វីង ក្នុងការកសាងអនាគតហិរញ្ញវត្ថុដែលកាន់តែរឹងមាំ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បន្តបង្កើតឱកាស ជំរុញនវានុវត្តន៍ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
ធនាគារ វីង ជាធនាគារដែលបានផ្លាស់ប្តូរវិធីដែលប្រជាជនកម្ពុជាប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ខ្លួន។ ចាប់ផ្តើមតាំងពីឆ្នាំ 2008, ធនាគារ វីង បានក្លាយជាធនាគារពាណិជ្ជ ហើយជាធនាគារដែលលូតលាស់លឿនបំផុត និងជាធនាគារដែលទទួលបានការជឿទុកចិត្តជាងគេមួយនៅកម្ពុជា។ដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើដំណោះស្រាយហិរញ្ញវត្ថុឌីជីថលដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប, ធនាគារ វីង បានសម្រេចការលូតលាស់ដ៏អស្ចារ្យ និងបានបង្កើតប្រព័ន្ធអេកូស៊ីស្ទឹមដ៏ធំទូលាយបំផុតនៅប្រទេសកម្ពុជា។ ធនាគារ វីង មានសាខាចំនួន 27, មានភ្នាក់ងារជាង 12,000 កន្លែង, គាំទ្រអាជីវកម្មខ្នាតតូចនឹងមធ្យមជាង 200,000, និងបានផ្តល់សេវាកម្មជាង 100 ប្រភេទក្នុងអេបធនាគារ វីង។




