Sunday, 15 November 2026
Real Estate

បើមិនចង់ឲ្យវិស័យអចលនទ្រព្យជួបវិបត្តិ! អ្នកជំនាញផ្តាំថា អ្នកអភិវឌ្ឍលំនៅឋានគួរធ្វើត្រឹមតែអ្នកសង់ផ្ទះលក់ ហើយធនាគារជាអ្នកផ្ដល់ឥណទាន

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង យល់ឃើញថា ប្រសិនបើចង់ឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានលំនឹងយូរអង្វែង អ្នកអភិវឌ្ឍលំនៅឋានគួរធ្វើត្រឹមតែជាអ្នកសង់ផ្ទះលក់បានហើយ ចំណែកឯការផ្ដល់ឥណទានទុកជាភារកិច្ចរបស់ធនាគារ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ធ្វើការត្រូវធ្វើតាមជំនាញ ហើយសម្រាប់អ្នកអភិវឌ្ឍលំនៅឋាន គួរធ្វើត្រឹមតែជាសង់ផ្ទះលក់បានហើយ ទុកឱ្យធនាគារជាអ្នកផ្ដល់ឥណទានវិញ។ ការយល់ឃើញបែបនេះ ព្រោះលោកឧកញ៉ាផ្ទាល់បានឆ្លងកាត់បទពិសោធន៍វិបត្ដិអចលនទ្រព្យនៅសហរដ្ឋអាមេរិចដែលបានកើតឡើងកាលពី២០០៧ ហើយការកើតឡើងនៅវិបត្ដិនេះគឺកើតពីអ្នកអភិវឌ្ឍតែម្ដង។

ជាដំណោះស្រាយ ដើម្បីកុំឱ្យកើតមានវិបត្ដិនេះនៅកម្ពុជា គិតចាប់ពីឆ្នាំ២០២៥តទៅ ជាលក្ខខណ្ឌ ពេលភ្ញៀវទិញផ្ទះ ត្រូវមានលុយយ៉ាងតិច ២០ទៅ៣០% ចំណែកធនាគាត្រូវផ្ដល់កម្ចីត្រឹមតែ៥០ ទៅ៧០% បានហើយ។ ក្នុងន័យនេះលោកឧកញ៉ាបណ្ឌិត មិនគាំទ្រឱ្យម្ចាស់បុរី ឱ្យអតិថិជនបង់រំដោះផ្ទះ១០០% នោះទេ ព្រោះថាកាលណាលក្ខខណ្ឌងាយស្រួលពេកធ្វើឱ្យអត្រានៃការបោះបង់កាន់តែច្រើន។

លោកឧកញ៉ាគូសបញ្ជាក់ថា ប្រសិនបើអ្នកអភិវឌ្ឍឋាន ធនាគារ និងអតិថិជន អាចអនុវត្ដបែបនេះបាន នោះនឹងសុវត្ថិភាពទាំងធនាគារ សុវត្ថិភាពទាំងអ្នកអភិវឌ្ឍលំនៅឋាន និងសុវត្ថិភាពទាំងអ្នកទិញ។

សូមជម្រាបជូនថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាកូនអ្នកក្រុងបាវិត ខេត្តស្វាយរៀង សព្វថ្ងៃលោកជាស្ថាបនិក និងជានាយកប្រតិបត្តិ Khmer Real Estate Co., Ltd, ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី ខេអេស រ៉េស៊ីដេន និងជាស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង ផងដែរ៕