Sunday, 15 November 2026

Economy

Economy

មន្ត្រីជំនាញនិយ័តករបរធនបាលកិច្ច ចូលរួមកម្មវិធី “Unlocking Capital for Sustainability” នៅសិង្ហបុរី ដើម្បីក្រេបជញ្ជក់បទពិសោធន៍យន្តការហិរញ្ញវត្ថុថ្មីៗ យកមកអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា

មន្ត្រីជំនាញនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមក្នុងកម្មវិធីអន្តរជាតិដ៏មានសារៈសំខាន់ស្តីពី “Unlocking Capital for Sustainability” ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Suntec Singapore នាប្រទេសសិង្ហបុរី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ សកម្មភាពនេះធ្វើឡើងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដោយក្នុងនោះ កញ្ញា ពេជ្រ ម៉ារីតា អនុប្រធានការិយាល័យសហប្រតិបត្តិការ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ ត្រូវបានចាត់តាំងឱ្យតំណាងស្ថាប័នចូលរួមក្នុងព្រឹត្តិការណ៍នេះ។…

Economy

គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៦ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល៣,១១ ពាន់លានដុល្លារ

របាយការណ៍ផ្លូវការរបស់និយ័តករមូលបត្រកម្ពុជា បានបង្ហាញថា គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៦ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ១២,៥០ ទ្រីលានរៀល (៣,១១ ពាន់លានដុល្លារអាម៉េរិក)។ ចំពោះទំហំជួញដូរភាគហ៊ុន សរុបមានចំនួន ២៦២ លាន ភាគហ៊ុន ដែលមានតម្លៃ ជួញដូរសរុប ៤៨៤,៣៦ លានដុល្លារអាម៉េរិក និងទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ២១០.៨០៦ ភាគហ៊ុន ខណៈដែលតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមប្រមាណ ២៧…

Economy

ក្រុមហ៊ុន ៣២ ប្រមូលទុនបានជាង ១,២ ពាន់លានដុល្លារ ពីទីផ្សារមូលបត្រកម្ពុជា

ចាប់តាំងពីការបង្កើតឱ្យមានទីផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ឆមាសទី១ ឆ្នាំ២០២៦ នេះ ទីផ្សារមូលបត្រកម្ពុជាបានបង្ហាញពីវឌ្ឍនភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានក្រុមហ៊ុនសរុបចំនួន ៣២ បានធ្វើការកៀរគរដើមទុន និងប្រមូលសាច់ប្រាក់ពីទីផ្សារបានរហូតដល់ ១.២៦២,៥៦ លានដុល្លារអាម៉េរិក ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ យោងតាមរបាយការណ៍ផ្លូវការ របស់និយ័តករមូលបត្រកម្ពុជា ក្នុងចំណោមក្រុមហ៊ុនទាំង៣២នោះ មានក្រុមហ៊ុនចំនួន ២៧ បានបោះផ្សាយលក់មូលបត្រជាសាធារណៈ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា (ផមក)។ នៅក្នុងនោះ រួមមាន៖ មូលបត្រកម្មសិទ្ធិ…

Economy

រដ្ឋាភិបាល ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ទំហំជាង ១ ២០០ លានដុល្លារ ដើម្បីដោះស្រាយពហុវិបត្តិ រក្សាលំនឹងជីវភាពប្រជាជន និងទ្រទ្រង់អាជីវកម្ម

កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ” ទំហំជាង ១ ២០០ លានដុល្លារ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ​កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនេះ​ ទំហំជាង ១ ២០០ លានដុល្លារ…

Economy

ក្រុមការងារអន្តរក្រសួង ពិភាក្សាកែសម្រួលកម្រៃ និងនីតិវិធីសេវាសម្រាប់ MSMEs ដើម្បីត្រៀមភ្ជាប់ទៅក្នុងប្រព័ន្ធ CamDX ត្រឹមដំណាច់ខែកញ្ញា

ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ច និងគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិភាក្សានិងពិនិត្យលទ្ធភាពកែសម្រួលនីតិវិធីសេវាសាធារណៈសំខាន់ៗ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមកពី…

Economy

កៅស៊ូ ជាដំណាំចម្បងមួយរបស់កសិករកម្ពុជា តស់មកដឹងថា ប៉ុន្មានខែកន្លងមក កម្ពុជារកចំណូលបានប៉ុន្មានពីដំណាំមួយប្រភេទនេះ?

កៅស៊ូ ជាដំណាំចម្បងរបស់កសិករកម្ពុជា តស់មកដឹងថា ប៉ុន្មានខែកន្លងមក កម្ពុជារកចំណូលបានប៉ុន្មានពីដំណាំមួយប្រភេទនេះ?

Economy

ឃើញកម្ពុជាសម្បូររោងចក្រកាត់ដេរ តស់មកដឹងពីការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ថាមានទំហំប៉ុណ្ណា!

តាមរយៈអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់ប្រាប់ឲ្យដឹងថា គិតត្រឹមរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជា រួមមានដូចជាសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ទៅកាន់ទីផ្សារឯក្រៅប្រទេស មានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ កើនឡើង២០.១% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

Economy

ចាយពេលតែ ៣ខែ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ចំណេញបានជាង ៨លានដុល្លារ

ថ្មីៗនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនអភិវឌ្ឍលើតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានបង្ហាញពីរបាយការណ៍នៃលំហូរសាច់ប្រាក់ក្នុងអាជីវកម្មរបស់ខ្លួន ដោយនាត្រីមាសទី១ នៃឆ្នាំ២០២៥នេះ ក្រុមហ៊ុនរកប្រាក់ចំណេញសុទ្ធបានចំនួន ៨.៤លានដុល្លារ កើនឡើងដល់ទៅ ៥៣ដងធៀបនឹងត្រីមាសដំបូងឆ្នាំមុន ដែលចំណេញសុទ្ធបានត្រឹមតែចំនួន ១៥៨ ៩៩៨ដុល្លារ។