Sunday, 15 November 2026

Economy

Economy

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងសម្រេចអត្រាកំណើន៦.៣% នៅឆ្នាំនេះ

ឆ្នាំមុនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើន៦% ខណៈឆ្នាំ២០២៥នេះ កម្ពុជានឹងមានអត្រាកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀតរហូតដល់៦.៣% ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយថ្លែងនៅក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបចំដោយ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ។

Economy

រៀនចប់ពីរុស្ស៊ី ក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ត្រូវបានគេស្គាល់ថាជាឥស្សរជនមួយរូប មានកិត្តិស័ព្ទល្បីល្បាញនៅកម្ពុជា និងកំពុងកាន់កាប់តំណែងជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តួយ៉ាងលោកជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលក្រោមការដឹកនាំរបស់លោក បានជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ក្នុងអត្រាផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ ក៏ដូចជាភាពប៉ិនប្រសប់លើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាទាំងមូល។

Economy

ឆ្នាំ២០២៤ កម្ពុជានាំចេញទំនិញបានត្រឹមជាង ២៦០០លានដុល្លារ ខណៈការចូលវិញមានដល់ទៅជាង ២៨០០លានដុល្លារ

នៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៃការនាំចូលមកកាន់ប្រទេសកម្ពុជា មានចំនួនច្រើនជាង ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា ទៅក្រៅប្រទេស។ នេះបើតាមប្រភពទិន្នន័យទទួលបានពី ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា ថ្លែងប្រាប់ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗ ។

Economy

ឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលពន្ធអាករ កើនបានជិត ២៦០០លានដុល្លារ ប៉ុន្តែបានជួបប្រទះនឹងបញ្ហាធំៗមួយចំនួន

ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធ និងអាករ បានចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ នេះបើតាមការលើកឡើងពីសំណាក់ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា…

Economy

កម្ពុជា​ និងហ្វីលីពីន ចុះហត្ថលេខាលើឯកសារពីរច្បាប់ ដឹកដៃគ្នាឈានទៅរកការអភិវឌ្ឍន៍រួម

នាថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា និងហ្វីលីពីន បានចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន២ រួមមាន៖ ១. អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងទី២. អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង World Citi College ដើម្បីរួមគា្នអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញគិលានុបដ្ឋាយិកា ។

Economy

ក្រសួងសេដ្ឋកិច្ច ពិភាក្សាជាមួយវិស័យឯកជន រកធាតុចូលជំរុញការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងផ្សព្វផ្សាយច្បាប់ថវិកាឆ្នាំ២០២៥

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិកាសាធារណៈស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ដោយមានការចូលរួមពីលោក ផាន់ ផល្លា និង លោក ចាន់ សុធី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗ មកពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន ក្រុមហ៊ុន សមាគមពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ អ្នកសិក្សាស្រាវជ្រាវ…

Economy

តើប្រាក់ដុល្លារហូរចូលមកស្រុកខ្មែរពីពេលណា ហើយហេតុអ្វីបានជាពលរដ្ឋខ្មែរប្រើប្រាស់យ៉ាងទូលំទូលាយម្ល៉េះ?

រៀល (អង់គ្លេស: Riel; និមិត្តសញ្ញា ៖ ៛; កូដ ៖ KHR) ជារូបិយប័ណ្ណជាតិរបស់ប្រទេសកម្ពុជា ជាមួយគ្នាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណរបស់បរទេស ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់ប្រាស់ស្ទើរតែគ្រប់ទីកន្លែងនៅទូទាំងប្រទេស មិនថានៅតាមទីជនបទ ទីក្រុង ឬនៅតាមកន្លែងអាជីវកម្ម និងនៅក្នុងធនាគារនោះទេ។ យ៉ាងណាម៉ិញ តើទាក់ទងនឹងលំហូរប្រាក់ដុល្លារអាមេរិកចូលមកក្នុងប្រទេសកម្ពុជា កើតឡើងនៅពេលណា ហើយមូលហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរមានទំនុកចិត្តលើប្រាក់ដុល្លារ ហ៊ានចាយវាយយ៉ាងទូលំទូលាយម្ល៉េះ?

Economy

ដឹងលម្អឹតពីចំណូលខ្ទង់លានដុល្លារ ដែលកំពង់ផែស្វ័យតភ្នំពេញ រកបាននៅឆ្នាំ២០២៤

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុប ៤១ ៥៨៨ ១៧២ ដុល្លារអាម៉េរិក កើនជាង២០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៤ ៥៥៨ ៥១១ ដុល្លារ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

Economy

ឆ្នាំមុន ទំនិញ និងប្រេងឥន្ធនៈ ឆ្លងកាត់កំពង់ផែភ្នំពេញ មានជិត ៥លានតោន

អំឡុងឆ្នាំ២០២៤ កំពង់ផែ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ជិត ៥លានតោន(៤ ៨០៦ ៦៥៤ តោន) កើនឡើងជិត១៦% ខណៈឆ្នាំ២០២៣ មានចំនួន៤ ១៤៦ ៧៨៦តោន ចំណែកបរិមាណកុងតឺនរ័ឆ្លងកាត់មាន ៤៨០ ២០០ ធីអ៊ីយូ កើនជាង២១% ធៀបនឹងឆ្នាំ២០២៣ ដែលមាន ៣៩៦ ២២៥ ធីអ៊ីយូ។​ នេះបើយោងតាមសេចក្តីប្រកាសរបស់កំពង់ផែស្វ័យតភ្នំពេញ…