Sunday, 15 November 2026

Economy

Economy

រដ្ឋាភិបាល តាមរយៈធនាគារ ARDB សម្រេចទម្លាក់ថវិកាបន្ថែម ៣០លានដុល្លារទៀត ដើម្បីអន្តរាគមន៍ថ្លៃស្រូវរបស់ប្រជាកសិករ

រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (ARDB) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានសម្រេចទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីអន្តរាគមន៍ជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករដែលកំពុងជួបបញ្ហានាពេលនេះ។

Economy

កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ក្នុងឆ្នាំ២០២៤

វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។

Economy

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ ហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន រួមចំណែកដល់ការតភ្ជាប់ផ្ទៃក្នុងកម្ពុជា និងឈានទៅធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក

នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម KATO Katsunobu រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្រ្តីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ស្តីអំពីហិរញ្ញប្បទានសហប្រតិបត្តិការទ្វេភាគី នាឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ មានវត្តមាននាឱកាសនេះ ក៏មានឯកឧត្តម UENO Atsushi…

Economy

ឆ្នាំមុន កម្ពុជារកចំណូលបានជិតកន្លះពាន់លានដុល្លារ ពីការនាំចេញអង្ករជិត៦៦ម៉ឺនតោន

សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កន្លងទៅ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន គិតជាទឹកប្រាក់បានចំនួន ៤៩១.១៩លានដុល្លារ។

Economy

គម្រោងវិនិយោគនៅកម្ពុជា មានការកើនឡើង ១៤៦គម្រោង ខណៈទុនឡើងជិត ២ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។