Sunday, 15 November 2026
Real Estate

កំពុងSearchការងារមែនទេ? ក្រុមហ៊ុនមួយនេះ របស់អ្នកឧកញ៉ា សុខ គង់ ប្រកាសរកបុគ្គលិកច្រើនមុខតំណែង

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ក្រុមហ៊ុន សុខា រៀល អុីស្ទេត (Sokha Real Estate Co., Ltd) របស់អ្នកឧកញ៉ា សុខ គង់ កំពុងប្រកាសជ្រើសរើសបុគ្គលិកបម្រើការងារ ចំនួន ៩តំណែង ក្នុងឱកាសដើមឆ្នាំ២០២៥នេះ ដោយចំពោះមុខតំណែងទាំង៩ នោះរួមមាន៖

១. អ្នកគ្រប់គ្រងផ្នែកលទ្ធកម្ម (Procurement Manager) ចំនួន ១មុខតំណែង
២. អ្នកគ្រប់គ្រងផ្នែកលក់ (Sales Manager) ចំនួន ១មុខតំណែង
៣. នាយកផ្នែកលក់ជាន់ខ្ពស់ (Senior Sales Executive) ចំនួន ១មុខតំណែង
៤. អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ (Finance Manager) ចំនួន ១មុខតំណែង
៥. អ្នកគ្រប់គ្រងផ្នែកគណនេយ្យ (Accounting Manager) ចំនួន ១មុខតំណែង
៦. ប្រធានផ្នែកគណនេយ្យ (Accounting Supervisor) ចំនួន ១មុខតំណែង
៧. មន្ត្រីផ្នែកគណនេយ្យ (Accounting Officer) ចំនួន ១មុខតំណែង
៨. មន្ត្រីគណនេយ្យផ្នែកបង់រំលស់ (Account Payable Officer) ចំនួន ១មុខតំណែង
៩. មន្ត្រីជាន់ខ្ពស់ផ្នែកប្រព័ន្ធគណនេយ្យ (Senior System Accounting Officer) ចំនួន ១មុខតំណែង

សូមជម្រាបថា ក្រុមហ៊ុន សុខា រៀល អុីស្ទេត (Sokha Real Estate Co., Ltd) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ដែលកំពុងអភិវឌ្ឍន៍ផ្នែកវិស័យអចលនទ្រព្យនៅលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត។ បច្ចុប្បន្នក្រុមហ៊ុន សុខា រៀល អុីស្ទេត មានគម្រោងធំៗដូចជា បុរី អម្រឹត ឋានសួគ៌, បុរី មរកត ឋានសួគ៌, ក្រោន អុីស្តេត និងបុរី មោស ស៊ីវីយូ បូកគោ៕

សម្រាប់លោក-លោកស្រី ដែលចាប់អារម្មណ៍ចង់បម្រើការងារជាមួយក្រុមហ៊ុន សុខា រៀល អុីស្ទេត សូមផ្ញើប្រវត្តិរូបទៅកាន់ អ៊ីម៉ែល៖ [email protected] ឬទំនាក់ទំនងតាមរយៈ៖
– លេខPhone៖ +855 88 563 6386
– Telegram Channel: https://t.me/SokimexInvestmentGroupCareer