Sunday, 15 November 2026
Banking

មកស្គាល់ក្បាលម៉ាស៊ីន ធ្លាប់កាន់តំណែងធំ ដឹកនាំធនាគារពិភពលោក

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយ ធ្វើការទាក់ទងនឹងការផ្តល់ប្រាក់កម្ចី និងជំនួយជួយទៅកាន់បណ្តាប្រទេសក្រីក្រ ឬមានចំណូលទាប ចំណូលមធ្យម ដើម្បីជាចលករដឹកដៃនាំប្រទេសទាំងនោះទៅរកភាពមានបាន អភិវឌ្ឍរីកចម្រើនឡើង។ ដោយឡែក ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារមួយនេះ បច្ចុប្បន្នបានឈានដល់ចំនួន ១៤នាក់ហើយគិតត្រឹមអាណត្តិនេះ។

ខាងក្រោមនេះ គឺសុទ្ធសឹងតែជាប្រធានធនាគារពិភពលោក កាន់តំណែងតាំងពីកកើត (ធនគារពិភពលោក) រហូតមកដល់ពេលបច្ចុប្បន្ន៖

១. លោក Eugene Meyer កាន់តំណែងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៤៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៤៦

២. លោក John J. McCloy កាន់តំណែងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៤៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៤៩

៣. លោក Eugene R. Black កាន់តំណែងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៤៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៦២

៤. លោក George D. Woods កាន់តំណែងពីថ្ងៃទី១​ មករា ឆ្នាំ១៩៦៣ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៦៨

៥. លោក Robert S. McNamara កាន់តំណែងពីថ្ងៃទី១ ខែមេសា ឆ្នាំ១៩៦៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៨១

៦. លោក A. W. Clausen កាន់តំណែងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៨៦

៧. លោក Barber Conable កាន់តំណែងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៦ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៩១

៨. លោក Lewis T. Preston កាន់តំណែងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩១ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៥

៩. លោក James D. Wolfensohn កាន់តំណែងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៥

១០. លោក Paul D. Wolfowitz កាន់តំណែងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៧

១១. លោក Robert B. Zoellick កាន់តំណែងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២

១២. លោក Jim Yong Kim កាន់តំណែងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១២ ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩

១៣. លោក David R. Malpass កាន់តំណែងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣

១៤. លោក Ajay Banga កាន់តំណែងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ មកដល់ពេលបច្ចុប្បន្ន៕