មាសរក្សាបានសុខភាពល្អ បន្តឡើងថ្លៃទៀតហើយនៅថ្ងៃព្រហស្បតិ៍នេះ
This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.
ទីផ្សារមាសបច្ចុប្បន្ន កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែតម្លៃមាននិន្នាការឡើងថ្លៃ ច្រើនជាងចុះថ្លៃ ដោយនាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះមាសមានតម្លៃ ៣៥៤ដុល្លារក្នុងមួយជី ដោយបន្តឡើងមួយក្រឺតថែមទៀត បើធៀបកាលពីម្សិលមិញដែលមានតម្លៃ ៣៥៣ដុល្លារក្នុងមួយជី (ជាតម្លៃលក់ចេញ)។
ដោយឡែក សម្រាប់តម្លៃទិញចូលវិញ គេគិតថ្ងៃនេះក្នុងមួយជីមានតម្លៃ ៣៤៤ដុល្លារ ខណៈពីម្សិលមិញវិញនោះ មាសមួយជីមានតម្លៃ ៣៤៣ដុល្លារ។
សូមជម្រាបថា មាសឡើងចុះ អាស្រ័យលើហាងឆេងតាមទីផ្សារអន្តរជាតិ៕
