មាសរក្សាតម្លៃបានយ៉ាងល្អ នៅថ្ងៃពុធនេះ
This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.
នាថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ហាងឆេងមាសកំពុងតែបន្តរក្សាតម្លៃបានយ៉ាងល្អដដែលដូចគ្នាទៅនឹងថ្ងៃម្សិលមិញចំថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ជាមួយនឹងតម្លៃលក់ចេញគិត ៣៦៥ដុល្លារក្នុងមួយជី ចំណែកឯតម្លៃទិញចូលគិតក្នុងមួយជី ៣៥៥ដុល្លារ។
ដោយឡែកសម្រាប់ផ្លាកទីនទឹក 18K 75% លក់ចេញគិតក្នុងតម្លៃ ២៧៤ដុល្លារក្នុងមួយជី និងទិញចូលគិតក្នុងតម្លៃ ២៦៤ដុល្លារ ចំណែកផ្លាកទីន Italy 18K 75% តម្លៃលក់ចេញគិត ៣៦២ដុល្លារក្នុងមួយជី រីឯទិញចូលគិតក្នុងតម្លៃ ២៥៩ដុល្លារក្នុងមួយជី៕
