Sunday, 15 November 2026
Entrepreneurs

មិនចេះសំញែង មិនគិតរឿងឡើងឋានសួគ៌នៅជាតិមុខ មហាសេដ្ឋីចិត្តព្រះរូបនេះ ហ៊ានបរិច្ចាគលុយខ្លួនឯងដល់ទៅ ២០០ពាន់លានដុល្លារដល់ជនទីទាល់ក្រ

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ស្របពេលប្រទេសជុំវិញពិភពលោក ពិសេសអាមេរិកកាត់ផ្តាច់ជំនួយមនុស្សធម៌ទៅកាន់តំបន់ ឬប្រទេសកំពុងជួបការលំបាក បែរជាមហាសេដ្ឋីប្រាក់ពាន់លាន លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft កាលពីថ្ងៃទី៨ ខែឧសភា កន្លងទៅ បានសន្យាច្បាស់ៗថា ខ្លួននឹងបរិច្ចាគនូវទ្រព្យសម្បត្តិAll ពោលប្រមាណជា ២០០ពាន់លានដុល្លារ វេរចូលទៅក្នុងគណនីកញ្ចប់មូលនិធិសប្បុរសធម៌ ដែលតែងតែសកម្មជួយជនក្រីក្រលំបាក ក្នុងរយៈពេលយ៉ាងយូរបំផុតនៅជាង ២០ឆ្នាំខាងមុខ។

បុរសវ័យ ៦៩ឆ្នាំរូបនេះ បានលើកឡើងថា គាត់កំពុងសម្រុកផែនការបែងចែកទ្រព្យសម្បត្តិដែលខ្លួនរកបាន ហើយក៏នឹងត្រៀមដើម្បីបិទមូលនិធិ Gates Foundation នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៤៥ ខាងមុខ។ ម្យ៉ាងវិញទៀត លោករិះគន់ចំៗទៅកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump ផងដែរ ចំពោះការកាត់ជំនួយបរទេសពីសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួញធំជាងគេលើពិភពលោក មិនញញើតដៃ ខណៈការកាត់ជំនួយពីចក្រភពអង់គ្លេស និងបារាំងក៏ដូចគ្នា។ លោក​ Gates ថា ទោះបីមានលុយច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចជួយដល់ពួកគេ ដែលកំពុងស្ថិតនៅស្ថានភាពលំបាកបាននោះដែរ បើសិនជាគ្មានការចូលរួមពីរដ្ឋាភិបាល។

បន្ថែមពីនោះ បើយោងតាមលោក Gates ក៏បានឲ្យដឹងផងដែរថា មូលនិធិនឹងបិទទាំងស្រុង បន្ទាប់ពីចំណាយប្រាក់អស់ប្រហែល៩៩% នៃទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់។ រឿងដែលសំខាន់ គឺចាប់តាំងពីបង្កើតមូលនិធិសប្បុរសធម៌ជាមួយអតីតភរិយារបស់ខ្លួន គឺលោកស្រី Melinda French Gates មក មូលនិធិបានបរិច្ចាគ ១០០ពាន់លានដុល្លារួចមកហើយ ដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់លាន រាប់សែននាក់ នៅជុំវិញពិភពលោក៕