Sunday, 15 November 2026
Banking

កុំគិតថាខ្លួនជាស្ត្រីធ្វើអ្វីមិនបានដូចបុរស ត្បិតថាទាំងនេះជាមហាសេដ្ឋីដែលសុទ្ធសឹងតែជាស្ត្រី មានដាច់គេបំផុតនៅឥណ្ឌា

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ប្រទេសឥណ្ឌា មើលមួយភ្លែត ថាជាប្រទេសយ៉ាប់យ៉ឺន តោកយ៉ាក តាមរយៈការមើលឃើញត្រឹមមួយជ្រុង តែនេះជារឿងខុស ត្បិតថាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកមួយនេះ មានប្រជាជនជាមហាសេដ្ឋីច្រើនលំដាប់ទីបី ក្នុងចំណោមប្រទេសផ្សេងទៀតលើសាកលលោក ពោលប្រមាណជាង ១០៥នាក់។ តាមរយៈចំនួនដ៏ច្រើននេះ ក្នុងនោះគេសង្កេតឃើញមានមហាសេដ្ឋីមានភេទជាស្ត្រីដ៏ពូកែ មានទ្រព្យច្រើនដាច់គេទាំង ១០រូបប្រចាំប្រទេសឥណ្ឌា ដោយផ្អែកតាមរបាយការណ៍ពី Forbes India ។

១. លោកស្រី សាវីតទ្រី ជីនដាល់ (Savitri Jindal) គ្រប់គ្រងក្រុមហ៊ុន Jindal Group មានទ្រព្យសម្បត្តិចំនួន ៣៧.២ពាន់លានដុល្លារ

លោកស្រី សាវីតទ្រី ជីនដាល់ (Savitri Jindal)

២. លោកស្រី រីកា ជុនជុនវ៉ាឡា (Rekha Jhunjhunwala) គ្រប់គ្រងក្រុមហ៊ុន Titan Company Limited, and others មានទ្រព្យសម្បត្តិចំនួន ៨.២ពាន់លានដុល្លារ

លោកស្រី រីកា ជុនជុនវ៉ាឡា (Rekha Jhunjhunwala)

៣. លោកស្រី រីនុកា ចាកទៀននី (Renuka Jagtiani) គ្រប់គ្រងក្រុមហ៊ុន Landmark Group មានទ្រព្យសម្បត្តិចំនួន ៥.៦ពាន់លានដុល្លារ

លោកស្រី រីនុកា ចាកទៀននី (Renuka Jagtiani)

៤. លោកស្រី ស្មីតតា គ្រីស្នា ហ្គត់រ៉េច (Smita Crishna-Godrej) គ្រប់គ្រងក្រុមហ៊ុន Godrej មានទ្រព្យសម្បត្តិចំនួន ៥.៥ពាន់លានដុល្លារ

លោកស្រី ស្មីតតា គ្រីស្នា ហ្គត់រ៉េច (Smita Crishna-Godrej

៥. លោកស្រី វីណុដ គុពប៉ា (Vinod Gupta) គ្រប់គ្រងក្រុមហ៊ុន Havells មានទ្រព្យសម្បត្តិចំនួន ៥.២ពាន់លានដុល្លារ

លោកស្រី វីណុដ គុពប៉ា (Vinod Gupta)

៦. លោកស្រី លីណា ថេវ៉ារី (Leena Tewari) គ្រប់គ្រងក្រុមហ៊ុន USV Pharma មានទ្រព្យសម្បត្តិចំនួន ៣.៩ពាន់លានដុល្លារ

លោកស្រី លីណា ថេវ៉ារី (Leena Tewari)

៧. លោកស្រី ហ្វ៉ាល់ហ្គុលនី ណៃយ៉ារ (Falguni Nayar) គ្រប់គ្រងក្រុមហ៊ុន Nykaa មានទ្រព្យសម្បត្តិចំនួន ៣.៥ពាន់លានដុល្លារ

លោកស្រី ហ្វ៉ាល់ហ្គុលនី ណៃយ៉ារ (Falguni Nayar)

៨. លោកស្រី ម៉ាហ៊ីម៉ា ដាល់តា (Mahima Datla) គ្រប់គ្រងក្រុមហ៊ុន Biological E មានទ្រព្យសម្បត្តិចំនួន ៣.៣ពាន់លានដុល្លារ

លោកស្រី ម៉ាហ៊ីម៉ា ដាល់តា (Mahima Datla)

៩. លោកស្រី រ៉ាដា វែមប៊ូ (Radha Vembu) គ្រប់គ្រងក្រុមហ៊ុន Zoho Corporation មានទ្រព្យសម្បត្តិចំនួន ៣.២ពាន់លានដុល្លារ

លោកស្រី រ៉ាដា វែមប៊ូ (Radha Vembu)

១០. លោកស្រី ខៃរ៉ាន ម៉ាហ្ស៊ូមដារ សរ (Kiran Mazumdar-Shaw) គ្រប់គ្រងក្រុមហ៊ុន Biocon មានទ្រព្យសម្បត្តិចំនួន ៣.២ពាន់លានដុល្លារ៕

លោកស្រី ខៃរ៉ាន ម៉ាហ្ស៊ូមដារ សរ (Kiran Mazumdar-Shaw)