Sunday, 15 November 2026
Banking

អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំ នៃធនាគារ ជីប ម៉ុង អញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី «សន្និសីទ ធនាគារនៅកម្ពុជា លើកទី៥»

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ថ្នាក់ដឹកនាំនៃធនាគារ ជីប ម៉ុង បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាដ៏សំខាន់មួយ ដែលជាផ្នែកមួយនៃកម្មវិធី «សន្និសីទ ធនាគារនៅកម្ពុជា លើកទី៥» រៀបចំដោយសមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ»  កាលពីថ្ងៃទី១៩ ,២០ ខែសីហា ឆ្នាំ២០២៦។

ក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះ ថ្នាក់ដឹកនាំធនាគារ ជីប ម៉ុង បានចូលរួមជាមួយតំណាងមកពីស្ថាប័នធនាគារ និងភាគីពាក់ព័ន្ធ ដើម្បីShareទស្សនៈ បទពិសោធន៍ និងពិភាក្សាលើទិសដៅសំខាន់ៗ ពាក់ព័ន្ធនឹងការរក្សាស្ថិរភាពវិស័យធនាគារ គុណភាពឥណទាន សុចរិតភាពហិរញ្ញវត្ថុ ការកសាងទំនុកចិត្ត និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។

ការចូលរួមក្នុងកិច្ចពិភាក្សានេះ បានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់ធនាគារ ជីប ម៉ុង ក្នុងការផ្លាស់ប្តូរទស្សនៈជាមួយអ្នកជំនាញក្នុងវិស័យធនាគារ និងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជាឱ្យកាន់តែរឹងមាំ មានទំនុកចិត្ត និងរីកចម្រើនប្រកបដោយចីរភាព។

ធនាគារ ជីប ម៉ុង (Chip Mong Bank) គឺជាធនាគារពាណិជ្ជក្នុងស្រុកដ៏លេចធ្លោមួយ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៨ និងបានសម្ពោធបើកបម្រើអតិថិជនជាផ្លូវការនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩។ បច្ចុប្បន្ន ធនាគារ ជីប ម៉ុង ក៏កំពុងទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ ដោយធនាគារ បានប្តេជ្ញាចិត្តក្នុងការបង្កើតភាពរីករាយពេលប្រើប្រាស់សេវា ផ្តល់នូវការដំណើរការងាយស្រួលបំផុត ជូនអតិថិជន៕