Sunday, 15 November 2026
Banking

ផ្សារភ្ជាប់ការអប់រំ ជំរុញអនាគតកម្រិតសកល៖ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស ក្នុងពិព័រណ៍ចក្ខុវិស័យអប់រំនៅប្រទេសកូរ៉េ ឆ្នាំ ២០២៦

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស (Gold Sponsor) សម្រាប់ «ពិព័រណ៍ចក្ខុវិស័យអប់រំនៅប្រទេសកូរ៉េ ឆ្នាំ ២០២៦»។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២១–២២ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ នៅសណ្ឋាគារ Oakwood Premier Phnom Penh ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា និងរៀបចំឡើងដោយអង្គការ SM Global Foundation។

ក្រោមប្រធានបទដ៏មានអត្ថន័យ «លើសពីតំបន់ តភ្ជាប់ការអប់រំ-រួមគ្នាដើម្បីអនាគតជាសកល» ពិព័រណ៍នេះបានក្លាយជាស្ពានចម្លងដ៏វិសេសវិសាល ក្នុងការបង្កើតឱកាសមាសឱ្យសិស្ស-និស្សិតកម្ពុជា បានជួបពិភាក្សាផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យល្បីៗមកពីប្រទេសកូរ៉េ។ តាមរយៈព្រឹត្តិការណ៍នេះ យុវជនកម្ពុជាជាច្រើននាក់ បានស្វែងយល់ និងទទួលបានTop storiesជុំវិញការសិក្សាថ្នាក់ឧត្តមសិក្សា ឱកាសទទួលបានអាហារូបករណ៍ ក៏ដូចជាឱកាសការងារដ៏មានសក្តានុពលនាពេលអនាគតនៅក្នុងប្រទេសកូរ៉េផងដែរ។

ធនាគារ ខេប៊ីប្រាសាក់ តែងតែផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យចំណេះដឹង និងមានមោទនភាពយ៉ាងខ្លាំងដែលបានរួមចំណែកគាំទ្រគំនិតផ្តួចផ្តើមនេះ។ ការចូលរួមនេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការតភ្ជាប់យុវជនកម្ពុជាទៅកាន់ពិភពលោក តាមរយៈឱកាសអប់រំកម្រិតអន្តរជាតិ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ ដែលជាសសរទ្រូងដ៏រឹងមាំសម្រាប់អនាគតប្រទេសជាតិ។