Sunday, 15 November 2026
Banking

ផ្ទុះការគាំទ្រខ្លាំង! ធនាគារមួយនេះ លេងឈុតធំ សម្ពោធបើកទ្វារសាខាថ្មីរហូតដល់ ១៦ ព្រមគ្នាក្នុងថ្ងៃតែមួយ សម្រុកពង្រីកខ្លួនដល់ ៨០ សាខាទូទាំងប្រទេស

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានធ្វើឱ្យកក្រើកវិស័យហិរញ្ញវត្ថុ ដោយបានបោះជំហានពង្រីកវិសាលភាពសេវាកម្មរបស់ខ្លួនយ៉ាងគំហុក តាមរយៈការប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសាខាថ្មីសន្លាងចំនួន ១៦ ព្រមគ្នាក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។ សាខាថ្មីទាំង ១៦ នេះ គឺអតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តជាផ្លូវការពីធនាគារជាតិនៃកម្ពុជា ក្នុងការបំប្លែងទៅជាសាខាពេញលេញរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា។

ការសម្រេចបាននូវមហាសមិទ្ធផលដ៏អស្ចារ្យនេះ បានធ្វើឱ្យបណ្តាញប្រតិបត្តិការសរុបរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ហក់ឡើងខ្ពស់រហូតដល់ ៨០សាខាទូទាំងប្រទេសកម្ពុជា ដែលជួយបង្កើនភាពងាយស្រួលទ្វេដងជូនដល់អតិថិជនក្នុងការទទួលបានសេវាធនាគារប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។

សាខាថ្មីទាំង ១៦ ដែលបានបើកបម្រើសេវាកម្មជូនអតិថិជនចាប់ពីថ្ងៃនេះតទៅ រួមមាន៖

១. សាខាស្រុកបរសេដ្ឋ (ខេត្តកំពង់ស្ពឺ) ២. សាខាស្រុកបន្ទាយមាស (ខេត្តកំពត) ៣. សាខាស្រុកជីក្រែង (ខេត្តសៀមរាប) ៤. សាខាស្រុកឆ្លូង (ខេត្តក្រចេះ) ៥. សាខាស្រុកក្រគរ (ខេត្តពោធិ៍សាត់) ៦. សាខាស្រុកក្រឡាញ់ (ខេត្តសៀមរាប) ៧. សាខាស្រុកគិរីវង់ (ខេត្តតាកែវ) ៨. សាខាស្រុកកំពង់ត្របែក (ខេត្តព្រៃវែង)

៩. សាខាស្រុកកំពង់ត្រឡាច (ខេត្តកំពង់ឆ្នាំង) ១០. សាខាស្រុកមង្គលបូរី (ខេត្តបន្ទាយមានជ័យ)​១១. សាខាស្រុកមោងឫស្សី (ខេត្តបាត់ដំបង) ១២. សាខាស្រុកព្រៃឈរ (ខេត្តកំពង់ចាម) ១៣. សាខាស្រុកព្រៃកប្បាស (ខេត្តតាកែវ) ១៤. សាខាស្រុកសូទ្រនិគម (ខេត្តសៀមរាប) ១៥. សាខាស្រុកស្នួល (ខេត្តក្រចេះ) ១៦. សាខាស្រុកស្រីសន្ធរ (ខេត្តកំពង់ចាម)។