Cam Bank News

តិចអត់ដឹង! នាយករដ្ឋមន្ត្រីកម្ពុជា ថៃ និងវៀតណាម ទទួលបានប្រាក់ខែប៉ុណ្ណេះ ពេលកាន់តំណែង

កាន់តំណែងជានាយករដ្ឋមន្ត្រី ពិតណាស់ជាតួនាទីមួយដ៏ធំ ដែលត្រូវរ៉ាប់រងមើលការខុសត្រូវ ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន ហើយជាពិសេសរាល់ការសម្រេចចិត្តលើកិច្ចការងារអ្វីមួយ សុទ្ធសឹងតែជាអាយុជីវិតរបស់ប្រទេសជាតិ។ ទន្ទឹមនឹងការងារដ៏មានសម្ពាធបែបនេះ តំណែងជានាយករដ្ឋមន្ត្រី ក៏ទទួលបាននូវប្រាក់ខែមួយដ៏សមរម្យ ដោយផ្អែកទៅតាមសេដ្ឋកិច្ចតាមប្រទេសនីមួយៗរៀងៗខ្លួន។ ខាងក្រោមនេះ ជាប្រាក់ខែរបស់នាយករដ្ឋមន្ត្រីនៃប្រទេសក្បែរខាងរបស់កម្ពុជា មានថៃ និងវៀតណាម៖

នាយករដ្ឋមន្ត្រីថៃ

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បច្ចុប្បន្នទទួលបានប្រាក់បៀវត្សប្រមាណ ៣ ៦៧៦ដុល្លារក្នុងមួយខែ ហើយបើតាមរបាយការណ៍ពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ (NACC) បានឲ្យដឹងថា ទាំងលោកជំទាវនាយករដ្ឋមន្ត្រី និងស្វាមី គឺមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាសរុបចំនួន ១៣.៩ពាន់លានបាត ក្នុងនោះមានផ្ទះពីរខ្នងនៅទីក្រុង London មានដីពីរកន្លែងនៅកោះ Hokkaido ប្រទេសជប៉ុន និងមានដី ១២កកន្លែងទៀតក្នុងប្រទេសកំណើត ព្រមទាំងអចលនទ្រព្យ និងការនិយោគដ៏ទៃផ្សេងទៀត។

នាយករដ្ឋមន្ត្រីវៀតណាម

ឯកឧត្តម ផាម មិញជិញ គឺជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋរដ្ឋសង្គមនិយមវៀតណាម  ទទួលបានប្រាក់បៀវត្សប្រមាណ ២៩លានដុង (ប្រហែល ១ ១៥០ដុល្លារ) ក្នុងមួយខែ។

នាយករដ្ឋមន្ត្រីកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នទទួលបានប្រាក់បៀវត្សចំនួន ១០លានរៀល (ប្រមាណ ២ ៥០០ដុល្លារ) ក្នុងមួយខែ ប៉ុន្តែក្នុងនោះក៏ត្រូវបង់ពន្ធចំនួន ៩១០ ០០០រៀលក្នុងមួយខែទៅវិញផងដែរ៕

Related Articles