ប្រទេសនីមួយៗមានក្រដាសប្រាក់ជារូបិយប័ណ្ណផ្ទាល់ខ្លួនរៀងៗខ្លួន។ ភាពខ្លាំងនៃរូបិយប័ណ្ណ អាស្រ័យលើកត្តាមួយចំនួន មានទាំងអត្រានៃអំណាចទិញលក់ ក៏ដូចជាការលក់វានៅក្នុងទីផ្សារប្តូរប្រាក់បរទេស លើសពីនោះក៏គិតទៅលើស្ថិរភាពស្រុកទេស អត្រាអតិផរណារបស់ប្រទេស ដែលសេដ្ឋកិច្ចកំពុងដំណើរការ ជាពិសេសគោលនយោបាយកំណត់ដោយធនាគារកណ្តាលរបស់ខ្លួន។
ខាងក្រោមនេះជារូបិយប័ណ្ណមានហាងឆេងបំផុតទាំង១០ នៅទូទាំងពិភពលោក គិតត្រឹមឆ្នាំ២០២៥ ដោយផ្អែកតាមទិន្នន័យពីទស្សនាវដ្តី Forbes ៖
១. រូបិយប័ណ្ណ Kuwait Dinar (KWD) របស់ប្រទេសគុយវ៉ែត

២. រូបិយប័ណ្ណ Bahraini Dinar (BHD) របស់ប្រទេសបារ៉ែន

៣. រូបិយប័ណ្ណ Omani Rial (OMR) របស់ប្រទេសអូម៉ង់

៤. រូបិយប័ណ្ណ Jordanian Dinar (JOD) របស់ប្រទេសហ្ស៊កដានី

៥. រូបិយប័ណ្ណ Gibraltar Pound (GIP) ប្រើប្រាស់នៅ Gibraltar ជាដែនដីរបស់អង់គ្លេស

៦. រូបិយប័ណ្ណ British Pound (GBP) របស់ប្រទេសអង់គ្លេស

៧. រូបិយប័ណ្ណ Cayman Islands Dollar (KYD) របស់កោះ កៃម៉ាន

៨. រូបិយប័ណ្ណ Swiss Franc (CHF) របស់ប្រទេសស្វីស និងលីចតេនស្ទីន

៩. រូបិយប័ណ្ណ Euro (EUR) របស់ប្រទេសជាសមាជិកទាំង១៩ នៃសហភាពអឺរ៉ុប

១០. រូបិយប័ណ្ណ The United State Dollar (USD) របស់សហរដ្ឋអាមេរិក ៕
