Cam Bank News

ធនាគារ ARDB ចេញសេចក្ដីបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតថា មានករណីផ្ដល់ឥណទានជំពាក់ ពីធនាគារ ដល់រោងម៉ាស៊ីនកិនស្រូវ សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចេញសេចក្ដីបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតថា មានករណីផ្ដល់ឥណទានជំពាក់ ពីធនាគារ ដល់រោងម៉ាស៊ីនកិនស្រូវ សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ ។ តាមរយៈសេចក្តីជូនដំណឹង ស្តីពី នីតិវិធីនៃការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ របស់ធនាគារ ARDB ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ថ្មីៗនេះ មានព័ត៌មាន និងការលើកឡើងមួយចំនួនថា ធនាគារ ARDB បានផ្តល់ឥណទានដល់រោង ម៉ាស៊ីនកិនស្រូវក្នុងលក្ខណៈជំពាក់ ជាការលើកឡើងមិនត្រឹមត្រូវ និងមិនស្របនឹងនីតិវិធីនៃការផ្តល់ និង បញ្ចេញឥណទានរបស់ធនាគារ ARDB ឡើយ។

ក្នុងន័យនេះ ធនាគារ ARDB ក៏បានលើកឡើងមួយចំនួនអំពីការផ្តល់ឥណទានដោយជំពាក់ របស់ធនាគារដល់រោង ម៉ាស៊ីនកិនស្រូវ សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ ដូចខាងក្រោម÷

១. អំពីនីតិវិធីផ្តល់ និងបញ្ចេញប្រាក់ឥណទាន

ការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ត្រូវបានអនុវត្តតាមគោលការណ៍ និងនីតិវិធីឥណទាន របស់ធនាគារARDB ដោយឆ្លងកាត់ការវាយតម្លៃលើសមត្ថភាពអាជីវកម្ម តម្រូវការទុនបង្វិល លទ្ធភាពសង បំណុល និងលក្ខខណ្ឌឥណទានពាក់ព័ន្ធ។ បន្ទាប់ពីឥណទានត្រូវបានអនុម័ត និងលក្ខខណ្ឌចាំបាច់ត្រូវបាន បំពេញ, ចំនួនទឹកប្រាក់ឥណទាន ត្រូវបានបញ្ចូលក្នុងគណនីរបស់អតិថិជនជារោងម៉ាស៊ីនកិនស្រូវគ្រប់ចំនួន តាមទំហំឥណទានដែលធនាគារ ARDB បានអនុម័ត។ នេះជាការអនុវត្តធម្មតានៃការផ្តល់ឥណទានអាជីវកម្ម នៅក្នុងប្រព័ន្ធធនាគារ។

២. ការតាមដានការប្រើប្រាស់ឥណទាន

ជាមួយគ្នានេះ ដើម្បីធានាឱ្យការប្រើប្រាស់ឥណទានប្រព្រឹត្តទៅស្របតាមគោលការណ៍ លក្ខខណ្ឌ និងកម្មវត្ថុដែលបានអនុម័ត ធនាគារ ARDB បាន និងកំពុងអនុវត្តការតាមដាន និងត្រួតពិនិត្យការប្រើប្រាស់ ឥណទាន់របស់អតិថិជនជាប្រចាំ ស្របតាមនីតិវិធីរបស់ធនាគារ។

Related Articles