Cam Bank News

ធនាគារ ខេប៊ីប្រាសាក់ ទទួល «អាជ្ញាបណ្ណប្រតិបត្តិករបរធនបាល» ជាផ្លូវការពី និយ័តករបរធនបាលកិច្ច

ធនាគារ ខេប៊ីប្រាសាក់ ទទួល «អាជ្ញាបណ្ណប្រតិបត្តិករបរធនបាល» ជាផ្លូវការពី និយ័តករបរធនបាលកិច្ច (ន.ប.ធ.)
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦ ក្នុងឱកាសគណៈគ្រប់គ្រងនៃធនាគារ ខេប៊ីប្រាសាក់ ដឹកនាំដោយ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដើម្បីប្រគល់ និងទទួលអាជ្ញាបណ្ណប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវាក្សាទុកក្នុងវិស័យបរធនបាលកិច្ចជាផ្លូវការ។

ធនាគារ ខេប៊ីប្រាសាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សម្រាប់ជំនឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ។ ធនាគារ ខេប៊ីប្រាសាក់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្ដល់ជូននូវដំណោះស្រាយសេវាកម្មបរធនបាលកិច្ច ប្រកបដោយសុវត្ថិភាពខ្ពស់ តម្លាភាព និងទំនុកចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យបរធនបាលកិច្ច នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

គួរបញ្ជាក់ថា ធនាគារ ខេប៊ីប្រាសាក់ គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវ «សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក» (Retention or Escrow Services) នាពេលឆាប់ៗខាងមុខនេះ។ តាមរយៈសេវាថ្មីដែលទទួលបានអាជ្ញាបណ្ណនេះ ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងកាត់បន្ថយក្តីបារម្ភក្នុងប្រតិបត្តិការរវាងអ្នកទិញ និងអ្នកលក់ ដោយផ្តល់នូវសុវត្ថិភាព និងទំនុកចិត្តកាន់តែខ្ពស់៕

Related Articles