ធនាគារ អេស៊ីលីដាភីអិលស៊ី ដែលជាធនាគារខ្មែរនិងជាធនាគារពាណិជ្ជដ៏ធំបំផុតមួយនៅកម្ពុជា កំពុងប្រកាសជ្រើសរើសបុគ្គលិកជាច្រើនមុខតំណែងឲ្យចូលបម្រើការងារក្នុងមុខតំណែងចំនួន ១១ រួមមាន៖

-ភ្នាក់ងារប្រតិបត្តិការ (ចេះភាសាចិន) (២៦នាក់)
– ភ្នាក់ងារទំនាក់ទំនងសេវាហិរញ្ញវត្ថុ (ចេះភាសាចិន) (២៨នាក់)
-អ្នកវិភាគទិន្នន័យ (០៣នាក់)
-អ្នកវិទ្យាសាស្រ្តទិន្នន័យ (០៣នាក់)
-អ្នករចនាផលិតផលឌីជីថល (០១នាក់)
-អ្នកឯកទេសស្រាវជ្រាវទីផ្សារ និងអតិថិជន (០២នាក់)
-អ្នកឯកទេសជាន់ខ្ពស់ស្រាវជ្រាវយុទ្ធសាស្ត្រ (០២នាក់)
-អ្នកសំអាត (១៨នាក់)
-អ្នកបើកបររថយន្ត (០៣នាក់)
-ជំនួយការបម្រើអតិថិជន (៤៣នាក់)

សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។ ធនាគារ អេស៊ីលីដា មានបណ្ដាញប្រតិបត្តិការយ៉ាងធំទូលាយគ្របដណ្ដប់ទូទាំងកម្ពុជា (មាន ២៦៣សាខា) និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ (មាន ៣៧សាខា) និងមីយ៉ាន់ម៉ា (មាន ១៧សាខា) ។ បច្ចុប្បន្នធនាគារ អេស៊ីលីដា មានបម្រើសេវាដូចជា សេវាប័ណ្ណ សេវាឌីជីថល សេវាឥណទាន សេវាបញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាចាត់ចែងសាច់ប្រាក់ រួមទាំងសេវាធនាគារជាច្រើនប្រភេទទៀត ។



