Cam Bank News

ធនាគារ វីង របស់មហាសេដ្ឋីប្រាក់ពាន់លាន អ្នកឧកញ៉ា គិត ម៉េង ឈ្នះពានរង្វាន់លំដាប់អន្តរជាតិ២ លើភាពច្នៃប្រឌិតកម្ចីឌីជីថល និងគណនីសន្សំដើម្បីគោលដៅ

ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ពីទស្សនាវដ្តី Global Brand សម្រាប់ការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិតរួមមាន វីងឌីជីថលឡូន និងគណនីសន្សំដើម្បីគោលដៅ។ ពានរង្វាន់ទាំងនេះបានឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ធនាគារ វីង ដែលតែងតែ​ផ្តល់នូវសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។

វីងឌីជីថលឡូន អតិថិជនអាចស្នើកម្ចីភ្លាមៗ ដែលសក្តិសមបំផុតក្នុងគ្រាមានតម្រូវការបន្ទាន់ ឬកាលទេសផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ មិនថាការចំណាយថ្លៃព្យាបាល បង់ថ្លៃសាលា ឬពង្រីកអាជីវកម្មក្តី ពោលគឺដំណើរការអនុម័តកម្ចីនេះមានភាពលឿនរហ័ស និងមិនត្រូវការឯកសារស្មុគស្មាញឡើយ។ គិតត្រឹមដំណាច់ឆ្នាំ ២០២៤ វីងឌីជីថលឌីជីថលឡូន បានអនុម័តកម្ចីជាង ៣.២លានសំណើ ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុទៅដល់អតិថិជនទាំងអស់ ក៏ដូចជាអាជីវកម្មខ្នាតតូចជាច្រើនក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុចាំបាច់ប្រចាំថ្ងៃ។

សម្រាប់អតិថិជនដែលផ្តោតលើការសន្សំ គណនីសន្សំដើម្បីគោលដៅ នឹងជួយឱ្យអតិថិជនអាចបង្កើនប្រាក់សន្សំនោះយ៉ាងមានប្រសិទ្ធភាព មិនថាការសន្សំជាលក្ខណៈបុគ្គល ឬសន្សំជាមួយដៃគូនោះឡើយ។ អតិថិជនគ្រាន់​តែតម្កល់ទឹកប្រាក់ក្នុងគណនីសន្សំដើម្បីគោលដៅត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ ហើយបន្ទាប់មកអាចដាក់ប្រាក់សន្សំតាមចំណូលចិត្តជាក់ស្តែង ជាមួយអត្រាការប្រាក់ទទួលបានរហូតដល់ ៥% ក្នុងមួយឆ្នាំ។ សព្វថ្ងៃនេះមានអតិថិជនជាង ២៦,០០០ នាក់កំពុងប្រើប្រាស់ ហើយដើម្បីបើកគណនីនេះ អតិថិជនគ្រាន់តែចុចលើមុខងារ “គណនីថ្មី” នៅលើអេប​ Wing Bank រួចជ្រើសរើសយក “គណនីសន្សំដើម្បីគោលដៅ”៕

Related Articles