ថ្ងៃអាទិត្យ ១៥ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
ធនាគារ

ធនាគារ អេស៊ីលីដា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ

កាលពីព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.អ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ ដោយមាន ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក.អ.ក. ជាមួយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ជាហត្ថលេខី។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រមូលចំណូលសេវាសាធារណៈ តាមរយៈការតភ្ជាប់ប្រព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ ក.អ.ក. ដែលបានដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបជូនថា ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្នាលទិន្នន័យ វិនិយោគកម្ពុជា cdcIPM Hub។ ប្រព័ន្ធ cdcOSP នេះត្រូវបានរៀបចំឡើងដើម្បីចូលរួមប្រមូលចំណូលសេវាសាធារណៈរបស់ ក.អ.ក. ដែលផ្តល់លទ្ធភាពឱ្យ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងប្រព័ន្ធផ្តល់សេវាសាធារណៈផ្សេងៗទៀតរបស់ ក.អ.ក. ធ្វើការទូទាត់ប្រាក់ក្នុងនិងឆ្លងធនាគារតាមរយៈ Bakong KHQR របស់ធនាគារជាតិនៃកម្ពុជា និងតាមរយៈកម្មវិធីធនាគារចល័ត Mobile Banking ព្រមទាំងផ្តល់លទ្ធភាពធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអន្តរជាតិដូចជា VISA និង MasterCard ផងដែរ៕