កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ បានរៀបចំសិក្ខាសាលាគណៈគ្រប់គ្រងប្រចាំឆ្នាំរបស់ខ្លួនប្រកបដោយភាពជោគជ័យ ក្រោមប្រធានបទដ៏មានអត្ថន័យថា “រួមគ្នាបង្កើតអនាគត”។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រង និងប្រធានសាខាសរុបប្រមាណ ២៥០នាក់ មកពីទូទាំងប្រទេស។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលការងារដ៏ត្រចះត្រចង់ដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សានិងតម្រង់ទិសដៅអាទិភាពសម្រាប់យុទ្ធសាស្ត្រការងារក្នុងឆមាសទី២ ឆ្នាំ២០២៦ នេះផងដែរ។
ចំណុចពិសេសនៅក្នុងកម្មវិធីនេះ គឺការរៀបចំពិធីប្រគល់ពានរង្វាន់សេវាអតិថិជនឆ្នើម ជូនដល់សាខាដែលបានផ្តល់គុណភាពសេវាកម្មល្អឥតខ្ចោះ និងលេចធ្លោជាងគេ ក្នុងស្មារតី “ការបង្កើតបទពិសោធល្អដំបូងដល់អតិថិជន”។
ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ បានបញ្ចប់ទៅដោយភាពសប្បាយរីករាយ និងស្នាមញញឹមតាមរយៈកម្មវិធីលៀងសាយភោជនយ៉ាងអធិកអធម ដែលជាឱកាសដ៏ពិសេសក្នុងការជួបជុំ ពង្រឹងកិច្ចសហការ បង្កើនភាពស្និទ្ធស្នាល និងលើកកម្ពស់ស្មារតីធ្វើការងារជាក្រុមរបស់ថ្នាក់ដឹកនាំទាំងអស់ឱ្យកាន់តែរឹងមាំបន្ថែមទៀត។







