Cam Bank News

ធនាគារ វីង ចូលរួមអបអរសាទរ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ៤ពាន់លានដុល្លារ និងបង្កើតការងារជាង ៦ម៉ឺនកន្លែង ត្រឹម ៨ខែ

ធនាគារ វីង បានប្រកាសចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំនៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងកណ្តាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា គិត ម៉េង។

នៅក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ នេះ តំបន់សេដ្ឋកិច្ចពិសេសខាងលើសម្រេចបានទំហំពាណិជ្ជកម្មនាំចេញ និងនាំចូលសរុបយ៉ាងសន្ធឹកសន្ធាប់រហូតដល់ជាង ៤ពាន់លានដុល្លារអាមេរិក។

ព្រឹត្តិការណ៍ដ៏ជោគជ័យនេះ មិនត្រឹមតែបង្ហាញពីការរីកចម្រើនខាងផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋខ្មែររហូតដល់ជាង ៦ម៉ឺននាក់ ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ធនាគារ វីង បានបង្ហាញមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដែលសម្រេចបានជាបន្តបន្ទាប់នេះ។ ការរីកចម្រើនយ៉ាងគំហុកនេះ គឺជាចំណែកមួយយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជម្រុញកំណើនខាងផ្នែកឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែឈានឡើងទៅមុខយ៉ាងរឹងមាំលើឆាកអន្តរជាតិ។

Related Articles