Cam Bank News

ធនាគារ ខេប៊ីប្រាសាក់ គ្រងតំណែងជាអ្នកឧបត្ថម្ភកម្រិតមាស ក្នុងព្រឹត្តិការណ៍វាយកូនហ្គោល AIA Prestige Gold Championship នាទីលានវឌ្ឍនៈ ហ្គោល រីសត

ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមយ៉ាងពេញទំហឹងក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលដ៏ធំ AIA Prestige Gold Championship ដែលបានប្រព្រឹត្តទៅយ៉ាងឱឡារិក នៅលើទីលានលំដាប់អន្តរជាតិ វឌ្ឍនៈ ហ្គោល រីសត។

ព្រឹត្តិការណ៍លំដាប់ជាន់ខ្ពស់នេះ បានប្រមូលផ្តុំទៅដោយអ្នកវាយកូនហ្គោល ព្រមទាំងធុរជន និងដៃគូអាជីវកម្មមកពីគ្រប់វិស័យ ដើម្បីជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងបណ្តាញទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ។ ការជួបជុំគ្នានេះ មិនត្រឹមតែជាការកម្សាន្ត និងការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏វិសេសវិសាលក្នុងការបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្មថ្មីៗ។

ការចូលរួមឧបត្ថម្ភនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ធនាគារ ខេប៊ីប្រាសាក់ ក្នុងការចូលរួមលើកស្ទួយវិស័យកីឡា លើកកម្ពស់សុខភាព និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍ធុរកិច្ចនៅកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។

ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ដែល​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​នៅ​ប្រទេស​កូរ៉េ ​គឺជា​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​រួមបញ្ចូល​គ្នា​ដោយ​ជោគជ័យ​រវាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​និង​ ​ធនាគារ​ ​គូក​មីន​ កម្ពុជា​ ​ភី​អិ​ល​ស៊ី​។​

Related Articles