Cam Bank News

អស្ចារ្យមែន! ធនាគារមួយនេះ បានគ្រងតំណែងលេខ ១ ផ្នែកទ្រព្យសកម្មក្នុងប្រភេទ Super Weight ពី SuperBankRatings

ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ត្រូវបានចាត់ថ្នាក់ចំណាត់ថ្នាក់លេខ ១ ក្នុងផ្នែកទំហំទ្រព្យសកម្ម នៅក្នុងការវាយតម្លៃ SuperBankRatings’ Super Weight US$2–4.99Bn។ នេះបើយោងតាមការប្រកាសលទ្ធផលជាផ្លូវការដោយ វេទិកាវាយតម្លៃ និងស្រាវជ្រាវឯកទេស SuperBankRatings របស់ក្រុមហ៊ុន Andersen Consulting កម្ពុជា កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ កន្លងទៅនេះ។

ការទទួលបានចំណាត់ថ្នាក់កំពូលរបស់ធនាគារកម្ពុជាសាធារណៈ នៅក្នុងប្រភេទស្ថាប័នហិរញ្ញវត្ថុដែលមានទំហំទ្រព្យសកម្មចន្លោះពី ២ ទៅ ៤.៩៩ ប៊ីលីអនដុល្លារអាមេរិក (US$2–4.99Bn) នេះ គឺផ្អែកលើការវាយតម្លៃយ៉ាងម៉ឺងម៉ាត់លើសូចនាករសំខាន់ៗជាច្រើនរួមមាន ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ របបគ្រប់គ្រង សមត្ថភាពគ្រប់គ្រងហានិភ័យ និងការផ្តល់សេវាកម្មប្រកបដោយនិរន្តរភាព។

លទ្ធផលនេះបានបង្ហាញឱ្យឃើញពីភាពរឹងមាំ និងទំនុកចិត្តខ្ពស់របស់ធនាគារកម្ពុជាសាធារណៈ នៅក្នុងទីផ្សារសេវាកម្មធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ទោះបីជាស្ថិតក្នុងបរិបទប្រកួតប្រជែងយ៉ាងស្វិតស្វាញក៏ដោយ៕

Related Articles