Cam Bank News

ធនាគារ អេស៊ីលីដា ទទួលបានការវាយតម្លៃពីភ្នាក់ងារអន្តរជាតិ Standard & Poor’s (S&P) Global Ratings ដោយរក្សានូវចំណាត់ថ្នាក់ “B+/Stable/B”

នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ធនាគារ អេស៊ីលីដា ទទួលបានរបាយការណ៍វាយតម្លៃពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor’s (S&P) Global Ratings ដោយរក្សានូវចំណាត់ថ្នាក់ “B+/Stable/B“។ ធនាគារ អេស៊ីលីដា បន្តការអភិវឌ្ឍអាជីវកម្ម និងមានមូលនិធិគ្រប់គ្រាន់សម្រាប់គាំទ្រដល់ការលូតលាស់របស់ធនាគារ ប្រកបដោយស្ថិរភាព។

ការរក្សាបានចំណាត់ថ្នាក់នេះ សបញ្ជាក់អំពីភាពរឹងមាំ និងការរក្សាបានស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ក្នុងរយៈពេលវែង ជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ និងការរក្សាបានស្ថិរភាពដើមទុនរបស់ខ្លួន សម្រាប់ឆ្លើយតបគ្រប់ស្ថានភាពសេដ្ឋកិច្ច។

បន្ថែមលើនេះ មូលដ្ឋានប្រាក់បញ្ញើដ៏សម្បូរបែប រួមទាំងការផ្តល់សេវាហិរញ្ញវត្ថុ តាមរយៈបច្ចេកវិទ្យាឌីជីថលដ៏លេចធ្លោ និងបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយរបស់ធនាគារ អេស៊ីលីដា បានដើរតួនាទីជាធនាគារដ៏សំខាន់ សម្រាប់ការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុដល់គ្រប់មជ្ឈដ្ឋាន។

កត្តាទាំងអស់នេះ បានឆ្លុះបញ្ចាំងពីភាពរឹងមាំជាវិជ្ជមាននៃបណ្តាញធុរកិច្ច របស់ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំពោះគុណភាពដើមទុន និងប្រភពទុន ដែលអាចរក្សាបានការអភិវឌ្ឍប្រកបដោយចីរភាព។

Related Articles