ធនាគារ ខេប៊ី ប្រាសាក់ ម.ក បានបង្ហាញលទ្ធផលហិរញ្ញវត្ថុយ៉ាងរឹងមាំ និងគួរឱ្យកត់សម្គាល់សម្រាប់រយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ ដោយសម្រេចបានប្រាក់ចំណេញសុទ្ធរហូតដល់ ៧៦.១៥ លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ៥.៧៦ ប៊ីលានដុល្លារអាមេរិក និងមានមូលធនសរុបចំនួន ១.៣៣ ប៊ីលានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីស្ថិរភាពហិរញ្ញវត្ថុយ៉ាងរឹងមាំ។

សន្ទុះនៃការរីកចម្រើនប្រកបដោយទំនុកចិត្តនេះ គឺដោយមានការគាំទ្រយ៉ាងពេញទំហឹងពីធនាគារគូកមីន និងក្រុមហ៊ុនសម្ព័ន្ធហិរញ្ញវត្ថុ KB Financial Group ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារភាគហ៊ុនញូវយ៉ក។
គួរបញ្ជាក់ថា KB Financial Group គឺជាយក្សហិរញ្ញវត្ថុដែលមានទ្រព្យសកម្មសរុបជាង ៦៣០ ប៊ីលានដុល្លារអាមេរិក និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១១ ដែលកំពុងមានប្រតិបត្តិការនៅលើសាកលលោក។
លទ្ធផលដ៏ត្រចះត្រចង់ក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ បានបង្ហាញថា ធនាគារ ខេប៊ី ប្រាសាក់ គឺជាបង្អែកហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តបំផុត និងបន្តប្តេជ្ញាចិត្តនាំយកនូវសេវាកម្មទំនើបៗដើម្បីរួមចំណែកជម្រុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

សន្ទុះនៃការរីកចម្រើនប្រកបដោយទំនុកចិត្តនេះ គឺដោយមានការគាំទ្រយ៉ាងពេញទំហឹងពីធនាគារគូកមីន (KB Kookmin Bank) ដែលកាន់កាប់ភាគហ៊ុន ១០០% និងជាក្រុមហ៊ុនសម្ព័ន្ធហិរញ្ញវត្ថុ KB Financial Group ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារភាគហ៊ុនញូវយ៉ក (NYSE)។ គួរបញ្ជាក់ថា KB Financial Group គឺជាយក្សហិរញ្ញវត្ថុដែលមានទ្រព្យសកម្មសរុបជាង ៦៣០ ប៊ីលានដុល្លារអាមេរិក (កើនឡើង ៨.៦% ពីឆ្នាំ២០២៥ ដល់ប្រមាណ ៨៦៦.៩ ទ្រីលានវ៉ុន) និងសម្រេចបានប្រាក់ចំណេញសុទ្ធប្រមាណ ៣.៩ ទ្រីលានវ៉ុន (ស្មើនឹង ២.៩២ ប៊ីលានដុល្លារអាមេរិក) នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ។
ក្រុមហ៊ុនមេ KB Financial Group មានបណ្តាញក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗចំនួន ១១ គ្របដណ្តប់លើវិស័យហិរញ្ញវត្ថុ ធានារ៉ាប់រង និងវិនិយោគ ព្រមទាំងមានបណ្តាញធនាគារបុត្រសម្ព័ន្ធ និងសាខាជាច្រើននៅលើសាកលលោក រួមមាននៅប្រទេសចិន ហុងកុង មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងកម្ពុជា (ធនាគារ ខេប៊ី ប្រាសាក់) ដែលកំពុងមានប្រតិបត្តិការយ៉ាងសកម្ម៕


