Cam Bank News

ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា នឹងចូលរួមជាវាគ្មិនកិត្តិយសមួយរូបក្នុងវេទិកាអន្តរជាតិ «Black Swan Summit Cambodia 2026 (BSSC26)»

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា នឹងចូលរួមក្នុងវេទិកាអន្តរជាតិ «Black Swan Summit Cambodia 2026 (BSSC26)» ក្នុងនាមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ៖«ក្រុមមនុស្សភាគច្រើនដែលត្រូវបានគេមើលរំលង៖ ការរៀបចំសេវាហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ – The Missing Majority: Designing Finance for Informal Economies» នៅថ្ងៃទី១៥–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចពិភាក្សានេះនឹងផ្តោតលើការស្វែងយល់អំពីវិធីសាស្ត្រដែលគ្រឹះស្ថាន ហិរញ្ញវត្ថុអាចបំពេញតម្រូវការរបស់អ្នកប្រកបរបររកចំណូល ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង​សហគមន៍​ដែល​មិន​ទាន់​ទទួល​បាន​សេវាហិរញ្ញវត្ថុ​គ្រប់គ្រាន់ តាមរយៈ​ការ​ផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយាបន្ន ការទូទាត់​ឌីជីថល និង​ការ​អភិវឌ្ឍ​ផលិតផល​ហិរញ្ញវត្ថុ​ប្រកប​ដោយ​នវានុវត្តន៍ ដែល​ឆ្លើយ​តប​ទៅ​នឹង​លក្ខណៈ​នៃ​លំហូរ​​ចំណូល​មិន​ទៀងទាត់​របស់អតិថិជន។

ដោយផ្អែកលើបទពិសោធន៍របស់ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងវិស័យធនាគារនៅកម្ពុជា លោក តូច ចៅចេក នឹង​ចូលរួម​ផ្លាស់ប្តូរ​ទស្សនៈ និងចែករំលែកបទពិសោធន៍ជាមួយថ្នាក់ដឹកនាំ និង​អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីការពង្រីកបរិយាបន្នហិរញ្ញវត្ថុ ការកសាងទំនុកចិត្តរបស់អតិថិជន និង​ការបង្កើត​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុប្រកបដោយចីរភាព ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​សេដ្ឋកិច្ច​ទាំងមូល៕

Related Articles