ថ្ងៃចន្ទដើមទ្រព្យ មាសគិតក្នុងតម្លៃជាង ៣៤០ដុល្លារក្រាស់
នៅថ្ងៃចន្ទដើមសប្តាហ៍ ពោលនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តម្លៃមាសគីឡូមានហាងឆេងទូទៅក្នុងតម្លៃ ៣៤៦ដុល្លារជាតម្លៃលក់ចេញ និងមានហាងឆេង ៣៣៦ដុល្លារជាតម្លៃទិញចូលវិញ។ ដោយឡែក សម្រាប់អ្នកនិយមផ្លាកទីនទឹក 18K 75% មានតម្លៃ ២៦០ដុល្លារជាតម្លៃលក់ចេញ និងតម្លៃ ២៥០ដុល្លារជាតម្លៃទិញចូល។ ម្យ៉ាងវិញទៀត ផ្លាកទីនអ៊ីតាលី 18K 75% មាសមានតម្លៃ ៣៤៣ដុល្លារជាតម្លៃលក់ចេញ និង ២៤៥ដុល្លារជាតម្លៃទិញចូល។ សូមជម្រាបថា តម្លៃមាសឡើងឬចុះ គឺអាស្រ័យលើជញ្ជីងទីផ្សារហាងឆេងអន្តរជាតិ៕
Read Moreមកដឹងធនាគារធំទាំង៥ មានសាខាច្រើនជាងគេនៅកម្ពុជា
តាមរយៈប្រភពពីធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គិតត្រឹមទិន្នន័យចុងក្រោយឆ្នាំ២០២៣ កម្ពុជាមានធនាគារចំនួន ៦៧ស្ថាប័ន និងមានបណ្តាញសាខាទូទាំងរាជធានី-ខេត្តសរុបចំនួន ១ ៧៣០កន្លែង ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៥០២កន្លែង និងនៅតាមបណ្តាខេត្តវិញមានចំនួន ១ ២២៨កន្លែង។ ទន្ទឹមនឹងនោះ គេឃើញមានធនាគារចំនួន៥ ដែលមាននូវបណ្តាញសាខាទូទាំងរាជធានី-ខេត្ត ច្រើនជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ១. ធនាគារ អេស៊ីលីដា មានសាខាសរុបចំនួន ២៦៤កន្លែង ដោយនៅភ្នំពេញមាន ២២កន្លែង នៅតាមខេត្តមាន ២៤២កន្លែង ២. ធនាគារ ខេប៊ីប្រាសាក់…
Read Moreសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីការពារអតិថិជន និងពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី
ភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥៖ ចាប់តាំងពីឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) បានដឹកនាំការពិគ្រោះយោបល់ដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដូចជាបញ្ហាបំណុលច្រើនលើសលុប ហានិភ័យហិរញ្ញវត្ថុពាក់ព័ន្ធនឹងដីធ្លី និងកិច្ចការពារអតិថិជន។ បច្ចុប្បន្នគំនិតផ្តួចផ្តើមនេះ គឺស្ថិតក្នុងដំណាក់កាល ដែលកំពុងអនុវត្តយ៉ាងសកម្ម ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាង ១០០ស្ថាប័ន មកពីផ្នែករាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី និងធានា នូវនិរន្តរភាពយូរអង្វែងរបស់វិស័យ។ ក្នុងនាមជាភាគីដ៏សំខាន់មួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្តេជ្ញាសហការជាមួយដៃគូជាតិនិងអន្តរជាតិ…
Read Moreធនាគារជាតិនៃកម្ពុជា បើកកិច្ចប្រជុំជាមួយក្រសួងកសិកម្ម ជំរុញការអភិវឌ្ឍជនបទ និងដាំដុះ ផ្តត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញ
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ឥណទានកសិកម្ម” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាសរុបប្រមាណ ៤០រូប។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងពិភាក្សាអំពី…
Read Moreក្រោយពីឡើងថ្លៃកប់ពពក ថ្ងៃនេះមាសធ្លាក់ថ្លៃវិញ តែក៏មិនច្រើនណះណាដែរ
ក្រោយពេលប៉ុន្មានថ្ងៃ ដែលហាងឆេងមាសបានកើនឡើងស្ទើរតែមិនគួរឲ្យជឿ ដោយកាលពីម្សិលមិញ (ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥) មាសបានកើនឡើងដល់តម្លៃ ៣៤៦ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ប៉ុន្តែថ្ងៃនេះ (ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥) មាសត្រឡប់ទិសដៅធ្លាក់មកចុះថ្លៃវិញ មកនៅត្រឹម ៣៤៥ដុល្លារក្នុងមួយជី ដោយនេះគឺជាការធ្លាក់ចុះត្រឹម ១ដុល្លារ។ ដោយឡែក បើគិតជាតម្លៃទិញចូលឯណោះវិញនោះ ម្សិលមិញមាសមានតម្លៃ ៣៣៦ដុល្លារក្នុងមួយជី ដោយថ្ងៃនេះមាសធ្លាក់ថ្លៃ ១ដុល្លារដូចការលក់ចេញដែរ មកនៅចំនួន ៣៣៥ដុល្លារក្នុងមួយជី។ សូមជម្រាបថា ហាងឆេងមាស ឡើងចុះអាស្រ័យតាមទីផ្សារអន្តរជាតិ៕
Read Moreមានលុយរហែកចង់ប្តូរយកថ្មី ទៅដូរនៅទីនេះ មិនគិតថ្លៃសេវាសូម្បីមួយសេន
សាធារណជនមួយចំនួនដឹងរួចមកហើយ តែនៅមានខ្លះទៀតមិនទាន់បានជ្រាបច្បាស់ អំពីករណីផ្លាស់ប្តូររូបិយប័ណ្ណប្រាក់រៀលដែលរហែក ឬទក់ ដោយចង់បានក្រដាសប្រាក់ថ្មីមកកាន់ក្នុងដៃ តែមិនដឹងថាគួរផ្លាស់ប្តូរនៅទីណា ណាមួយបើប្តូរនៅតាមកន្លែងដូរប្រាក់តាមទីផ្សារក៏អាចត្រូវអស់ថ្លៃសេវាកាត់ទឹកតាមនោះដែរ។ បើតាមធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា លោកអ្នកអាចប្តូរប្រាក់រៀល ឬកាសនៅធនាគារជាតិនៃកម្ពុជាបាន ។ ធនាគារជាតិនៃកម្ពុជា នឹងធ្វើការផ្លាស់ប្តូរជូនលោកអ្នកដោយមិនគិតកម្រៃសេវា នូវក្រដាសប្រាក់រៀលដែលចាស់ឬរហែក ឬអ្នកអាចប្តូរពីក្រដាស ប្រាក់ ដែលមានចំនួនទឹកប្រាក់ធំទៅជាក្រដាសប្រាក់ដែលមានចំនួនទឹកប្រាក់តូចជាងមុន ឬពីតូចទៅធំ ទៅតាមតម្រូវការរបស់អ្នក ។ ដោយឡែក ធនាគារជាតិនៃកម្ពុជា ក៏អាចធ្វើការបដិសេធ មិនប្តូរជូនអ្នកចំពោះក្រដាសប្រាក់ណាដែលក្លែងក្លាយ ខូចរូបរាង ធ្លុះធ្លាយ ឬបាត់បង់ផ្ទៃក្រដាសច្រើនជាង៣០% ផងដែរ។ ក្រដាសប្រាក់បែបនេះ នឹងត្រូវធ្វើការដកហូត…
Read Moreគួរវ៉ៃចេញ ឬទិញថែម បើមាសមួយថ្ងៃៗឡើងថ្លៃអីម្លឹងៗ
ហាងឆេងមាសនាថ្ងៃព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបន្តហក់ឡើងតម្លៃស្រឺតៗដល់ចំនួនបំបែកកំណត់ត្រា ៣៤៦ដុល្លារក្នុងមួយជី ខណៈម្សិលមិញមាសមានតម្លៃកើនឡើងដូចគ្នា តែកើនបានត្រឹម ៣៤៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ។ ដោយឡែក សម្រាប់តម្លៃទិញចូលវិញ នៅថ្ងៃនេះ ហាងឆេងមាសគឺគិតក្នុងតម្លៃ ៣៣៦ដុល្លារ ធៀបនឹងម្សិលមិញចំថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មាសគិតក្នុងតម្លៃហាងឆេង ៣៣៣ដុល្លារ។ សូមជម្រាបថា តម្លៃមាសឡើងចុះ គឺអាស្រ័យតាមហាងឆេងលើទីផ្សារអន្តរជាតិ៕
Read Moreថ្ងៃនេះមាសឡើងមកអង្រួនទីផ្សារ ក្រោយហាំងឆេងកើនខុសគ្នានឹងម្សឹលមិញដល់ទៅ ៤ដុល្លារ
ត្រឹមរយៈពេលមួយថ្ងៃ មាសមានការប្រែប្រួលតម្លៃហាំងឆេងគួរឲ្យកត់សំគាល់ ដោយតម្លៃមាសគិតនៅត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានហក់ឡើងដល់តម្លៃ ៣៤៣ដុល្លារក្នុងមួយជី បើធៀបនឹងម្សឹលមិញមានតម្លៃត្រឹមតែ ៣៣៩ដុល្លារក្នុងមួយជី ដែលជាហាំងឆេងសម្រាប់លក់ចេញ។ ដោយឡែក សម្រាប់តម្លៃទិញចូលវិញ ថ្ងៃនេះមាសមានហាងឆេង ៣៣៣ដុល្លារក្នុងមួយជី ធៀបនឹងម្សិលមិញមានតម្លៃ ៣២៩ដុល្លារក្នុងមួយជី។ សូមជម្រាបថា តម្លៃមាសឡើងចុះ គឺអាស្រ័យតាមហាងឆេងលើទីផ្សារអន្តរជាតិ៕
Read Moreការលើកកម្ពស់គោលការណ៍ហិរញ្ញវត្ថុបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការឈានទៅរកសេដ្ឋកិច្ចគ្មានឧស្ម័នពុល
ភ្នំពេញ៖កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាស្តីពីទំនាក់ទំនងអន្តរកម្មនិងផលប៉ះពាល់នៃការវិនិយោគ លើបរិស្ថាន សង្គម និងការគ្រប់គ្រង (ESG) លើសេដ្ឋកិច្ចគ្មានឧស្ម័នពុល (Zero Economy) ក្នុងក្របខណ្ឌអាស៊ាននិងសិង្ហបុរី នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS) រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក និងនិស្សិតសរុបប្រមាណជាង៣០០ រូប។ បទឧទ្ទេសនាមនេះត្រូវបានធ្វើឡើងដោយ លោកសាស្ត្រាចារ្យ Shandre Mugan Thangavelu ប្រធានវិទ្យាស្ថាន…
Read Moreតើប្រាក់ដុល្លារហូរចូលមកស្រុកខ្មែរពីពេលណា ហើយហេតុអ្វីបានជាពលរដ្ឋខ្មែរប្រើប្រាស់យ៉ាងទូលំទូលាយម្ល៉េះ?
រៀល (អង់គ្លេស: Riel; និមិត្តសញ្ញា ៖ ៛; កូដ ៖ KHR) ជារូបិយប័ណ្ណជាតិរបស់ប្រទេសកម្ពុជា ជាមួយគ្នាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណរបស់បរទេស ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់ប្រាស់ស្ទើរតែគ្រប់ទីកន្លែងនៅទូទាំងប្រទេស មិនថានៅតាមទីជនបទ ទីក្រុង ឬនៅតាមកន្លែងអាជីវកម្ម និងនៅក្នុងធនាគារនោះទេ។ យ៉ាងណាម៉ិញ តើទាក់ទងនឹងលំហូរប្រាក់ដុល្លារអាមេរិកចូលមកក្នុងប្រទេសកម្ពុជា កើតឡើងនៅពេលណា ហើយមូលហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរមានទំនុកចិត្តលើប្រាក់ដុល្លារ ហ៊ានចាយវាយយ៉ាងទូលំទូលាយម្ល៉េះ? ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា បណ្តាលមកពីកត្តា ៤យ៉ាងគឺ ៖ កត្តាប្រវត្តិសាស្រ្ត កត្តានយោបាយ កត្តាសេដ្ឋកិច្ច…
Read More