Cam Bank News

៥ឆ្នាំ នៃប្រតិបត្តិការលើផ្សារ ធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង បង្កីនដើមទុនចុះបញ្ជីរហូតដល់ ១៣៥ លានដុល្លារ

ត្រឹមរយៈពេល ៥ឆ្នាំ នៃប្រតិបត្តិការនៅលើទៅផ្សារកម្ពុជា ធនាគារ ជីប ម៉ុង បានបង្កីនដើមទុនចុះបញ្ជីជាបន្ដបន្ទាប់រហូតដល់ 135 លានដុល្លារអាមេរិក ដែលសបញ្ជាក់យ៉ាងច្បាស់ពីមូលដ្ឋានគ្រិះដ៏រឹងមាំ និងការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបជូនដល់ ប្រជាជនកម្ពុជា។ គួរឱ្យសម្គាល់ផងដែរថា ធនាគារ ជីប ម៉ុង មានការយល់ច្បាស់អំពីទីផ្សារកម្ពុជា និងតម្រូវការហិរញ្ញវត្ថុផ្សេងៗរបស់អតិថិជន ដោយបានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ ជួយជ្រោមជ្រែងក្តីស្រមៃរបស់អាជីវករនៅគ្រប់វិស័យ  ពង្រីកអាជីវកម្មបានជោគជ័យនិងគង់វង្សទៅមុខ តាមរយៈសេវាកម្ចីអាជីវកម្មខ្នាតតូចនិងមធ្យមរបស់ធនាគារ ជីប ម៉ុង ផ្តល់កម្ចីជូនអាជីវករបានយ៉ាងរហ័ស និងអត្រាការប្រាក់ ០.៧២% ក្នុងមួយខែ និងមានភាពបត់បែន។ ទន្ទឹមគ្នានេះ…

Read More

ធនាគារ FTB និងក្រុមហ៊ុន MSNH សម្រេចបានសមិទ្ធផលប្រវត្តិសាស្ត្រ ក្នុងពិធីប្រគល់-ទទួលសោរអគារពាណិជ្ជកម្មលំដាប់ឯក «FTB Tower» ជាផ្លូវការ

ធនាគារ FTB សូមចូលរួមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងស្មោះស្ម័គ្របំផុតចំពោះ FTB Tower និងក្រុមហ៊ុន MSNH Investment Co., Ltd. ក្នុងឱកាសដ៏វិសេសវិសាលនៃ «ពិធីចុះហត្ថលេខាលើវិញ្ញាបនបត្រប្រគល់-ទទួល អគារ FTB Tower»។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ជាការប្រគល់ និងទទួលយកសោរអគារពាណិជ្ជកម្មជាផ្លូវការ ដែលឆ្លុះបញ្ចាំងពីការបញ្ចប់ដំណាក់កាលដ៏សំខាន់ និងជោគជ័យបំផុតមួយ នៃគម្រោងមហាទុនដ៏មានអត្ថន័យជ្រាលជ្រៅមួយនេះ។ អគារ FTB Tower មិនត្រឹមតែជាសំណង់ស្ថាបត្យកម្មដ៏ទំនើប លេចធ្លោចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបដ៏រឹងមាំនៃការបង្ហាញពី មហិច្ឆតា ភាពអត់ធ្មត់…

Read More

ធនាគារ វីង ចូលរួមចំណែកពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ក្នុងសន្និសីទធនាគារនៅកម្ពុជាលើកទី ៥

លោកស្រី ហេង ស្រីប៉ុច នាយិកាប្រតិបត្តិតាមនៃធនាគារ វីង បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសន្និសីទធនាគារនៅកម្ពុជាលើកទី ៥ ដែលបានរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) កាលពីថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅនេះ នៅឯសណ្ឋាគារ សុខា ភ្នំពេញ។ សន្និសីទប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តិទៅក្រោមមូលបទ៖ «ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងសុចរិតភាព និងបង្កើនជំនឿទុកចិត្តក្នុងប្រព័ន្ធធនាគារ»។ ព្រឹត្តិការណ៍កម្រិតជាតិមួយនេះ បានក្លាយជាវេទិកាដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ក្នុងការផ្លាស់ប្តូរទស្សនៈ ជំរុញអភិបាលកិច្ចល្អ ការផ្តល់សេវាធនាគារប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងការពង្រឹងភាពធន់នៃវិស័យធនាគារទាំងមូលនៅក្នុងប្រទេសកម្ពុជា។…

Read More

ធនាគារ អេស៊ីលីដា និងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ សហការរៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តសាកល្បងការទូទាត់កម្រៃសេវាតាម ACLEDA Super App

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានសហការរៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តសាកល្បងការទូទាត់កម្រៃសេវាតាម ACLEDA Super App សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ នៅរដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦  ក្រោមអធិបតី ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា  សិក្ខាសាលានេះ គឺជារបត់កែទម្រង់ដ៏មានសារៈសំខាន់ ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈថ្នាក់ក្រោមជាតិ ឱ្យកាន់តែទាន់សម័យ…

Read More

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តចូលរួមអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» នៅ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប ក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងតួនាទីរបស់វិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជួយឱ្យសិស្ស-និស្សិតត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់អាជីពនាពេលអនាគត។ លោកជំទាវ ឌិត នីតា ប្រធានគណៈកម្មាធិការអប់រំ និងមូលនិធិអភិវឌ្ឍន៍បុគ្គលិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងការកសាងមូលដ្ឋានហិរញ្ញវត្ថុរឹងមាំសម្រាប់យុវជន តាមរយៈការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន ការសន្សំ ក៏ដូចជាការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ។ លោកជំទាវក៏បានសង្កត់ធ្ងន់ដែរថា ការត្រៀមខ្លួនសម្រាប់អាជីពគួរចាប់ផ្តើមតាំងពីនៅជាសិស្ស-និស្សិត…

Read More

លោក អុឹង ឬទ្ធី ត្រូបានតែងតាំងជាអគ្គនាយកបន្តវេន នៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក អ្នកឧកញ៉ា លាង ម៉េង

លោក អុឹង ឬទ្ធី ដែលត្រូវជាកូនប្រុស អ្នកឧកញ៉ា លាង ម៉េង ត្រូវបានតែងតាំងតួនាទីជាអគ្គនាយកបន្តវេន នៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក។ ការប្រកាសជាផ្លូវការអំពីការតែងតាំង អគ្គនាយកធនាគារវ័យក្មេង ពោពេញដោយចំណេះដឹង និងទទួលការសិក្សាអប់រំខ្ពស់មកពីបរទេស នាពេលនេះ ជាផ្នែកមួយនៃផែនការបន្តវេនភាពជាអ្នកដឹកនាំរបស់ ធនាគារ ជីប ម៉ុង ក្នុងគោលបំណងបន្តសន្ទុះនៃការរីកចម្រើន និងពង្រឹងបន្ថែមលើមូលដ្ឋានដ៏រឹងមាំដែលធនាគារបានកសាងឡើង។ ការតែងតាំង លោក អុឹង ឬទ្ធី ក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ…

Read More

ធនាគារ ARDB ចេញសេចក្ដីបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតថា មានករណីផ្ដល់ឥណទានជំពាក់ ពីធនាគារ ដល់រោងម៉ាស៊ីនកិនស្រូវ សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចេញសេចក្ដីបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតថា មានករណីផ្ដល់ឥណទានជំពាក់ ពីធនាគារ ដល់រោងម៉ាស៊ីនកិនស្រូវ សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ ។ តាមរយៈសេចក្តីជូនដំណឹង ស្តីពី នីតិវិធីនៃការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ របស់ធនាគារ ARDB ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ថ្មីៗនេះ មានព័ត៌មាន និងការលើកឡើងមួយចំនួនថា ធនាគារ ARDB បានផ្តល់ឥណទានដល់រោង ម៉ាស៊ីនកិនស្រូវក្នុងលក្ខណៈជំពាក់ ជាការលើកឡើងមិនត្រឹមត្រូវ និងមិនស្របនឹងនីតិវិធីនៃការផ្តល់ និង បញ្ចេញឥណទានរបស់ធនាគារ…

Read More

ធនាគារ កាណាឌីយ៉ា ចូលរួមកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ តាមរយៈការឧបត្ថម្ភក្នុងកម្មវិធី សន្និសីទធនាគារកម្ពុជា ឆ្នាំ២០២៦

ធនាគារ កាណាឌីយ៉ា បានរួមគ្នាកសាងអនាគតវិស័យធនាគារដែលប្រកបដោយភាពរឹងមាំ និងទំនុកចិត្ត ដោយធនាគារ កាណាឌីយ៉ា មានមោទនភាពក្រៃលែងក្នុងការឧបត្ថម្ភ និងចូលរួមក្នុងកម្មវិធី សន្និសីទធនាគារកម្ពុជា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា (ABC) កាលពីថ្ងៃទី១៩–២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ។ ក្រោមមូលបទ «ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងសុចរិតភាព និងបង្កើនជំនឿទុកចិត្តក្នុងប្រព័ន្ធធនាគារ» កម្មវិធីនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននិយ័តកម្ម ថ្នាក់ដឹកនាំធនាគារ និងអ្នកជំនាញល្បីៗក្នុងកម្រិតអន្តរជាតិ ដើម្បីពិភាក្សា និងស្វែងរកយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងគុណភាពឥណទាន ការពង្រឹងការអនុលោមតាមបទប្បញ្ញត្តិ ការការពារអតិថិជនលើប្រព័ន្ធឌីជីថល ព្រមទាំងការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់អាជីវកម្មនៅកម្ពុជា។…

Read More

ធនាគារ BIDC ប្រកាសចាប់ផ្តើមជាផ្លូវការ គម្រោងផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូល (CORE BANKING)

ធនាគារវិនិយោគ និងអភិវឌ្ឍន៍ កម្ពុជា (BIDC) បានរៀបចំកម្មវិធីបើកអោយដំណើរការគម្រោងផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូល (Kick-off Ceremony Core Banking) ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាទំនើបកម្ម ពង្រឹងសមត្ថភាពប្រតិបត្តិការ និងលើកកម្ពស់គុណភាពសេវាកម្មអតិថិជន កាលពីថ្ងៃទី១៩ ខែសីហា នៅស្នាក់ការកណ្តាល។ តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Core Banking ថ្មីនេះ BIDC មានគោលបំណងឆ្លើយតបយ៉ាងពេញលេញទៅនឹងតម្រូវការរីកចម្រើនអាជីវកម្មក្នុងយុគសម័យថ្មី ដោយបង្កើនល្បឿនដំណើរការប្រតិបត្តិការ ពង្រីកសមត្ថភាពធ្វើសមាហរណកម្មផលិតផល និងសេវាកម្មធនាគារឌីជីថល ព្រមទាំងពង្រឹងសុវត្ថិភាព និងភាពជឿជាក់នៃប្រព័ន្ធ។ នេះជាជំហានយុទ្ធសាស្ត្រមួយក្នុងការសម្រេចឱ្យបាននូវបេសកកម្មរបស់ BIDC ក្នុងការក្លាយជាធនាគារមួយដែលមានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទើបទំនើបឈានមុខគេនៅកម្ពុជា រួចរាល់ក្នុងការអមដំណើរអតិថិជនឈានចូលយុគសម័យឌីជីថល។…

Read More

សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត​ និងកំណើនដោយចីរភាព”

សមាគមធនាគារនៅកម្ពុជា(ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ” ។ សន្និសីទនេះបានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណជាង ៨៦០នាក់ រួមមានតំណាងនិយ័តករ រដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ តំណាងធនាគារក្នុងតំបន់អាស៊ាន និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីពិភាក្សានិងកំណត់អាទិភាពសម្រាប់វដ្តកំណើនថ្មីរបស់       វិស័យធនាគារនៅកម្ពុជា។ លោក​ រ័ត្ន​ សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា…

Read More

ធនាគារ ហ្វីលីព បំផុសគំនិតផ្នែកទីផ្សារ និងការកសាងប្រេនដល់សិស្សសាលា Invictus ក្នុងកម្មវិធី Global Village

នៅក្នុងឱកាសដ៏ពិសេសនៃការអបអរសាទរទិវាជាតិរបស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែសីហា លោកស្រី Nikki Sim នាយិកានាយកដ្ឋានផ្នែកទីផ្សារក្រុមសហគ្រាសនៃធនាគារ ហ្វីលីព (Phillip Bank) បានអញ្ជើញធ្វើបទបង្ហាញដ៏មានអត្ថន័យមួយជូនដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី ៧ ដល់ទី ១២ នៅសាលាអន្តរជាតិ Invictus (Invictus International School)។ បទបង្ហាញនេះបានផ្តោតសំខាន់ទៅលើ «ជំនាញផ្នែកទីផ្សារ និងអត្ថន័យពិតប្រាកដនៃការកសាងម៉ាកយីហោសិង្ហបុរីនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ ដំណើរទស្សនកិច្ច និងការចែករំលែកចំណេះដឹងនាពេលនេះ ត្រូវបានគេមើលឃើញថាចំពេលសមស្របបំផុត ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីពិធីបុណ្យជាតិរបស់ប្រទេសសិង្ហបុរីបានប្រារព្ធឡើង។ អ្វីដែលកាន់តែពិសេសនោះគឺ ទាំងធនាគារ ហ្វីលីព និងសាលាអន្តរជាតិ…

Read More