ក្រុមហ៊ុន ជីប ម៉ុង រីថែល ចុះ MOU ជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ដល់កញ្ចប់ថវិកាចំនួន ២៥ មុឺនដុល្លារ រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៥-២០៣០
នាថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីកិច្ចសហការលើវិស័យវប្បធម៌ និងសិល្បៈក្នុងរយៈពេល ៥ឆ្នាំ រាប់ពីឆ្នាំ ២០២៥-២០៣០ ដោយមានការចូលរួមក្រោមអធិបតី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន…
Read Moreធនាគារ អេស៊ីលីដា សហការជាមួយក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថល និងម៉ាស៊ីន POS សម្រាប់ប្រមូលកម្រៃទិដ្ឋាការ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការ ក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមក្រសួងមហាផ្ទៃ និង បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី បានអញ្ជើញចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថល និងម៉ាស៊ីនឆូតបណ្ណ…
Read Moreធនាគារ ព្រីនស៍ ម.ក បានតែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី
ថ្ងៃទី19 ខែធ្នូ ឆ្នាំ2024 ធនាគារ ព្រីនស៍ ម.ក ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក ហ៊ន់ សុរចនា ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី និងលោក Looi Kok Soon ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី17 ខែធ្នូ ឆ្នាំ2024 នេះតទៅ។ លោក ហ៊ន់ សុរចនា ដែលជាអតីតប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បាននាំមកនូវបទពិសោធន៍ និងជំនាញដឹកនាំយ៉ាងទូលំទូលាយក្នុងតួនាទីនេះ លោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍…
Read Moreតម្លៃមាសនៅថ្ងៃទី១៩ ខែធ្នូ បន្តធ្លាក់ចុះ!
តម្លៃមាសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ធ្លាក់ថ្លៃជាគំហុកបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣១២ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣០២ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ។ ដោយឡែក តម្លៃហាងឆេងមាស កាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ លក់ចេញក្នុងតម្លៃ ៣២០ ដុល្លារ ក្នុងមួយជី និងទិញចូល ៣១០ដុល្លារ ក្នុងមួយជី។ បើធៀបតម្លៃហាងឆេង ថ្ងៃទី១៩ ខែធ្នូ នេះ…
Read Moreសេវាពិនិត្យព័ត៌មានសុរិយោដី តាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី មាននៅលើ Mini-App ធនាគារABA និងធនាគារអេស៊ីលីដា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តជោគជ័យក្នុងការតភ្ជាប់សេវាពិនិត្យព័ត៌មានសុរិយោដីតាមប្រព័ន្ធអនឡាញ ជាមួយនឹងធនាគារ ABA និងធនាគារ អេស៊ីលីដា។ Mini-App នេះ អនុញ្ញាតឱ្យសាធារណជនធ្វើការពិនិត្យព័ត៌មានសុរិយោដី និងព័ត៌មានបន្ទុក នៅលើកម្មវិធីទូរសព្ទដៃ របស់ធនាគារទាំងពីរបានយ៉ាងងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់។ សមិទ្ធផលសេវាអនឡាញថ្មីនេះ នឹងចូលរួមបង្កើនគុណភាពសេវាសាធារណៈរបស់ក្រសួង ឆ្ពោះទៅសម្រេចបានគោលនយោបាយសេវាគាប់ចិត្ត ដើម្បីឆ្លើយតបនឹងការងារអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…
Read MoreADB ប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន ៤០៣ លានដុល្លារ ដល់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសម្រាប់ឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៤០៣លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ចំនួន៥របស់កម្ពុជា ខណៈ៨០លានដុល្លារប្រើសម្រាប់វិស័យអប់រំ ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ថា ខ្លួននឹងផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់៤០៣ លានដុល្លារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។ កិច្ចព្រមព្រៀងជំនួយនេះនឹងផ្តោតលើការអភិវឌ្ឍវិស័យអប់រំ ពាណិជ្ជកម្ម ធនធានទឹកស្អាត អាកាសធាតុ និងអនាម័យតាមទីជនបទ។ ជុំវិញរឿងនេះ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោកស្រីJyotsana Varma បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់យើងជាមួយប្រទេសកម្ពុជា…
Read Moreគិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន ព្រូដិនសល បានអនុម័តសំណងចំនួន ២៧,៣ លានដុល្លារ ជូនអតិថិជនជាង ៤៦០,០០០ នាក់
កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន ព្រូដិនសល បានរៀបចំកម្មវិធី ជំនួបអតិថិជនជាមួយព្រូដិនសល “Hero Day” ក្នុងគោលបំណងដើម្បីថ្លែងអំណរគុណដល់អតិថិជនរបស់ ព្រូដិនសល និងភ្ញៀវកិត្តិយសទាំងអស់ដែលប្រៀបបាននឹង “ហេរ៉ូ” ដ៏អស្ចារ្យម្នាក់ ដែលបានសម្រេចចិត្តយ៉ាងមុតមាំរួមទាំងការលះបង់ដ៏ធំធេញ ដើម្បីការពារគ្រួសារ និងមនុស្សជាទីស្រលាញ់។ ជាពិសេស ព្រូដិនសលក៏សូមអបអរសាទរដល់អតិថិជនរបស់យើងជាច្រើនរូប ដែលទទួលបានអត្ថប្រយោជន៍ដល់កាលកំណត់។ ក្នុងឆ្នាំ២០២៤ នេះ យើងមានអតិថិជនទទួលបានអត្ថប្រយោជន៍ដល់កាលកំណត់សរុបចំនួន ៦៧ នាក់។ សូមអរគុណដល់អតិថិជន និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធី និងទំនុកចិត្តរបស់លោកអ្នកមកលើក្រុមហ៊ុនក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក។ ក្រុមហ៊ុន ព្រូដិនសល…
Read Moreលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធាណរដ្ឋកូរ៉េ។ សន្និសីទប្រចាំឆ្នាំនេះផ្តោតលើប្រធានបទសំខាន់ៗដែលកើតឡើងជុំវិញពិភពលោក។ សម្រាប់ឆ្នាំ២០២៤នេះ អង្គសន្និសីទបានពិភាក្សាអំពីជោគវាសនានៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០២៥ខាងមុខ ក៏ដូចជាផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ី ដែលបណ្តាលមកពីការបែងចែកតំបន់សេដ្ឋកិច្ច។ នៅចំពោះមុខវាគ្មិន និងគណៈប្រតិភូមកពីធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកចំនួន ១៨ ផ្សេងទៀត លោកជំទាវ ទេសាភិបាល បានលើកឡើងពីសម្ពាធលើឯករាជ្យភាពរបស់ធនាគារកណ្តាល ក្នុងការអនុវត្តនិងដឹកនាំនយោបាយរូបិយវត្ថុ ជាពិសេសធនាគារកណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយសម្ពាធនេះបានកើតឡើងមកពីមុខព្រួញចំនួនពីរ។ មុខព្រួញទី១គឺការទប់ស្កាត់ការកើនឡើងនៃអតិផរណាដ៏ខ្ពស់ ដែលកើតឡើងដោយសារកត្តាអាក់ខានក្នុងការផ្គត់ផ្គង់ក្នុងបរិការណ៍នៃសង្រ្គាមនិងជម្លោះភូមិសាស្រ្តនយោបាយ។…
Read Moreក្រសួង២ សហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកិច្ចសហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។ ការផ្តល់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យ ដោយសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម…
Read Moreអ្នកចុះឈ្មោះ ចូលក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងងាយស្រួលទទួលបានឥណទាន ទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ
ភ្នំពេញ៖ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ដើម្បីបើកទ្វារទៅកាន់ សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។នេះបើតាមការថ្លែងរបស់សម្ដេចមហារបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ«ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចនាយករដ្ឋ្រី បានថ្លែងបញ្ជាក់ថា៖«មិនត្រឹមតែ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ បងប្អូនក៏អាចបើកគណនីសន្សំ និងគណនីអាជីវកម្ម (Merchant Account – គណនីដាក់ឈ្មោះហាង) ពីគ្រឹះស្ថានហិរញ្ញវត្ថុដែលធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំរួចហើយ កាលពីថ្ងៃទី ០៩…
Read More