រឿង ៤យ៉ាងចាំបាច់ត្រូវតែដឹង បើមិនចង់ឲ្យទឹកប្រាក់ក្នុងកុងបាត់ ទាំងមិនទាន់បានចាយ
This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.
សព្វថ្ងៃនៅកម្ពុជា នរណាៗក៏ជ្រើសរើសការចាយវាយ តាមរយៈកុងធនាគារលើទូរសព្ទដៃ ជាមធ្យោបាយទូទាត់មួយដ៏ចម្បងទៅហើយ ក៏ប៉ុន្តែយ៉ាងណាក៏ត្រូវប្រាកដចិត្តថា លោកអ្នកពិតជាអាចការពារសុវត្ថិភាពសាច់ប្រាក់ក្នុងគណនី ពីក្រុមជនអនាមិក បានប៉ុណ្ណា។
បើតាមធនាគារ Oriental Bank Plc បានជម្រាបថា លោកអ្នកដែលមានកុងធនាគារក្នុងទូរសព្ទដៃ គួរអនុវត្តតាមគន្លឹះសំខាន់ៗទាំង ៤ចំណុចនេះ បើមិនចង់ជ្រុះលុយចេញពីកុងធនាគារ ដល់ដៃក្រុមជនអនាមិក ទាំងមិនទាន់បានចាយ៖
១. កុំប្រាប់គេពីលេខសម្ងាត់ ឬលេខ OTP
២. បើកមុខងារស្គែនសោរមុខ (Biometric)
៣.កុំប្រើប្រាស់ Wifi ឬដុយបញ្ចូលថ្មទូរសព្ទតាមទីសាធារណៈ
៤. បើមានបញ្ហា ឬការសង្ស័យ សូមទាក់ទងមកកាន់ភ្នាក់ងារធនាគារភ្លាមៗ ៕
