Sunday, 15 November 2026
Entrepreneurs

តិចតែតាន់! Telegram មានតម្លៃទីផ្សារដល់ទៅ ៣០ពាន់លានដុល្លារ ខណៈបុគ្គលិកមានតែ ៣០នាក់ គ្មានតួនាទី HR

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

តាមរយៈវីដេអូនៅលើបណ្តាញសង្គម X បានបង្ហាញអំពីការផ្តល់បទសម្ភាសន៍ទល់មុខគ្នាជាមួយលោក Pavel Durov សហស្ថាបនិកបណ្តាញទំនាក់ទំនងដ៏ល្បីល្បាញ Telegram អំពីរឿងផ្ទៃក្នុងរបស់ក្រុមហ៊ុន។

នៅក្នុងវីដេអូនោះ លោក Durov បានលើកឡើងថា Telegram របស់ខ្លួនមានអ្នកប្រើប្រាស់ប្រមាណ ១ពាន់លាននាក់ ជាមួយនឹងតម្លៃទីផ្សារខ្ទង់ ៣០ពាន់លានដុល្លារ គ្មានការផ្សព្វAdvertiseរញ៉េរញ៉ៃ ហើយសំខាន់បំផុតនោះ ទោះបីក្រុមហ៊ុនមានតម្លៃដល់ទៅ ៣០ពាន់លានដុល្លារក្តី ក៏ក្រុមហ៊ុននៅតែប្រើប្រាស់បុគ្គលិកបម្រើការត្រឹម ៣០នាក់ប៉ុណ្ណោះ ដោយក្នុងនោះគ្មានផ្នែកធនធានមនុស្ស (HR) នោះទេ។

ងាកមកចាប់អារម្មណ៍ចំពោះសហស្ថាបនិក Telegram វិញ លោក Pavel Durov បច្ចុប្បន្នមានវ័យ ៣៩ឆ្នាំ កើតនៅអតីតសហភាពសូវៀត ដោយបានសិក្សានៅសាកលវិទ្យាល័យ St. Peterburg ក្នុងប្រទេសរុស្ស៊ី ហើយបើតាមការចុះផ្សាយពី Forbes បានប៉ាន់ស្មានថា លោកមានទ្រព្យសម្បត្តិចំនួន ១៧.១ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៦ ឧសភា ២០២៥ ។ មុនចេញរូបរាង Telegram នេះឡើង ដំបូងឡើយ គាត់បានបង្កើត VKontakte ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ មានភាពពេញនិយមក្នុងប្រទេសរុស្ស៊ី តែយ៉ាងណាដោយសារមានសម្ពាធពីអជ្ញាធរ ចង់បានទិន្នន័យអ្នកប្រើប្រាស់ លោកសម្រេចបដិសេធ និងដើរចេញពីប្រទេសរុស្ស៊ី។ ក្រោយមក នៅឆ្នាំ២០១៣ លោក និងបងប្រុសរបស់ខ្លួន Nikolai បានបើកដំណើរការ Telegram ហើយមកទល់បច្ចុប្បន្នត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់យ៉ាងពេញនិយម ជាពិសេសដូចឃើញស្រាប់នៅក្នុងប្រទេសកម្ពុជា នេះផ្ទាល់តែម្តង៕