Sunday, 15 November 2026
Banking

ធនាគារ កាណាឌីយ៉ា ចូលរួមកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ តាមរយៈការឧបត្ថម្ភក្នុងកម្មវិធី សន្និសីទធនាគារកម្ពុជា ឆ្នាំ២០២៦

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ធនាគារ កាណាឌីយ៉ា បានរួមគ្នាកសាងអនាគតវិស័យធនាគារដែលប្រកបដោយភាពរឹងមាំ និងទំនុកចិត្ត ដោយធនាគារ កាណាឌីយ៉ា មានមោទនភាពក្រៃលែងក្នុងការឧបត្ថម្ភ និងចូលរួមក្នុងកម្មវិធី សន្និសីទធនាគារកម្ពុជា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា (ABC) កាលពីថ្ងៃទី១៩–២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ។

ក្រោមមូលបទ «ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងសុចរិតភាព និងបង្កើនជំនឿទុកចិត្តក្នុងប្រព័ន្ធធនាគារ» កម្មវិធីនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននិយ័តកម្ម ថ្នាក់ដឹកនាំធនាគារ និងអ្នកជំនាញល្បីៗក្នុងកម្រិតអន្តរជាតិ ដើម្បីពិភាក្សា និងSearchយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងគុណភាពឥណទាន ការពង្រឹងការអនុលោមតាមបទប្បញ្ញត្តិ ការការពារអតិថិជនលើប្រព័ន្ធឌីជីថល ព្រមទាំងការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់អាជីវកម្មនៅកម្ពុជា។

គួរបញ្ជាក់ថា សន្និសីទធនាគារកម្ពុជា ឆ្នាំ២០២៦  បានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណជាង ៨៦០នាក់ រួមមានតំណាងនិយ័តករ រដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ តំណាងធនាគារក្នុងតំបន់អាស៊ាន និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីពិភាក្សានិងកំណត់អាទិភាពសម្រាប់វដ្តកំណើនថ្មីរបស់       វិស័យធនាគារនៅកម្ពុជា។

ធនាគារ កាណាឌីយ៉ា ជាធនាគារពាណិជ្ជឈានមុខគេមួយ​នៅ​កម្ពុជា​របស់លោក​អ្នកឧកញ៉ា​ ពុង ឃាវសែ។ គិតមកដល់ពេលនេះ ធនាគារ កាណាឌីយ៉ា ​មាន​វត្តមាន​លើទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា រយៈពេល​ជាង​៣០ឆ្នាំ​មកហើយ ពោលបាន​បើក​ដំណើរការ​ដំបូង កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១៕