Sunday, 15 November 2026
Banking

ក្លិ​បអ្នកកាសែត​កម្ពុជា សហការ​ជាមួយ​ CBC រៀបចំវគ្គ​បណ្ដុះបណ្ដាល​មួយ​ស្ដីពី​«ការស្វែង​យល់​អំ​ពីប្រ​តិ​បត្តិ​កា​រ​ប្រព័​ន្ធ​Shareព័ត៌​មាន​ឥណ​ទាន​នៅ​កម្ពុជា»

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ភ្នំពេញ ៖វគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិ​ការប្រ​ព័​ន្ធ​ចែ​ក​រំ​លែ​ក​ព័​ត៌​មា​ន​ឥ​ណ​ទា​ន​នៅ​ក​ម្ពុ​ជា​» ​ត្រូវ​បានរៀបចំឡើង​យ៉ាងពិសេស​សម្រាប់អ្នក​សារព័ត៌មាន​កម្ពុជាមកពីស្ថាប័ន​ផ្សេងៗ ​ដែល​កម្មវិធី រៀបចំឡើង​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា និង​ ក្រុមហ៊ុន​ ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ហៅកាត់ថា CBC កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ ពេញមួយថ្ងៃ ។

វាគ្មិនដែលនឹងចូលរួមធ្វើបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលមាន លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិនៃ CBC លោក ផៃ សុផល នាយកសេវាអតិថិជន អ្នកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍអាជីវកម្ម និងអ្នកស្រី ស្រ៊ី បុប្ជារ័ត្ន ប្រធានផ្នែកស្រាវជ្រាវ និងភាពជាដៃគូ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន ក៏នឹងទទួលបាននូវចំណេះដឹងច្បាស់  លាស់ទាក់ទងនឹង​​សិទ្ធិ​រ​បស់អតិថិជន និងច្បាប់​ដែល​បាន​តម្រូវ​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ចែករំ​លែក​ព័ត៌មានឥណទាននៅកម្ពុជា សម្រាប់​ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការ​ការ​ពារ​សិទ្ធិ​របស់​អតិថិ​ជន​ផ្ទាល់​ខ្លួនពីហានិភ័យឥណទាន និងវិធីដោះ​ស្រាយប​ញ្ហា​នៅ​ពេ​លប្រ​​វត្តិ​ឥ​ណទានមានភាពមិនប្រក្រតី។

ក្លិប​អ្ន​កកាសែត​កម្ពុជា​ ចាត់ទុកវគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌  មាន​ផ្នែក​សេដ្ឋកិច្ច ដោយពួកគេ​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​បន្ថែម​អំពី​ការ​អភិវឌ្ឍ​វិស័យធនាគារហិរញ្ញវត្ថុ សំខាន់​វា​​ក្យស័​ព្ទ​ដែលត្រូវប្រើក្នុងវិស័យនេះ ហើយដែលសំខាន់ជាងនេះទៀតនោះ គឺអ្វីទៅជា CBC? រួម​ទាំង​ការ​យល់​​ដឹ​ងអំពីដំណើរ​ការ​ទីផ្សា​រ​ឥណ​ទាន​ ដែលត្រឹមត្រូវមានតម្លាភាព  ហើយ​អាច​ជួយ​ដ​ល់​កា​រ​អភិ​វឌ្ឍ​សេ​ដ្ឋកិ​ច្ច​នៅ​ក​ម្ពុ​ជា ៕