Sunday, 15 November 2026
Banking

ឈរជើងទើបតែជិត ៦ឆ្នាំ ធនាគារ ជីប ម៉ុង កើនទ្រព្យសកម្មដល់ ១,៣៨ពាន់លានដុល្លារ និងប្រាក់បញ្ញើអតិថិជនដល់ ១,១៥ពាន់លានដុល្លារ

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលទើបតែបានបើកសម្ពោធបម្រើអតិថិជនជាផ្លូវការ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។ ឈរជើងក្បែរ ៦ឆ្នាំមកនេះ ក្នុងនាមជាធនាគារដែលផ្តល់សេវាកម្មគួរជាទីទុកចិត្តបំផុតសម្រាប់អតិថិជន បានធ្វើឲ្យធនាគាររបស់កូនខ្មែរមួយនេះ មានកំណើនទ្រព្យសកម្មដល់ទៅ ១,៣៨ពាន់លានដុល្លារអាមេរិក ទំហំទឹកប្រាក់កម្ចីកើនឡើងដល់ ៧៣៨លានដុល្លារអាមេរិក ប្រាក់បញ្ញើរបស់អតិថិជនកើនឡើងដល់ ១,១៥ពាន់លានដុល្លារអាមេរិក ជាលទ្ធផលបានធ្វើឲ្យធនាគារ ជីប ម៉ុង នៅឆ្នាំ២០២៤នេះ សម្រេចបាននូវប្រាក់ចំណេញរហូតដល់ ២០លានដុល្លារអាមេរិក។

បេសកកម្មកន្លងមកនេះ បានលេចចេញជាផ្លែផ្កាជាច្រើន តាមរយៈការទុកចិត្តពីអតិថិជន និងការទទួលស្គាល់ពីដៃគូអន្តរជាតិនានា ដោយបានឈ្នះពានរង្វាន់ និងទទួលស្គាល់ថាជា ធនាគារដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតក្នុងឆ្នាំ២០២៤, ធនាគារឌីជីថលដែលមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជា ក្នុងឆ្នាំ២០២៤, ធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុតសម្រាប់សហគ្រាសធុនតូច​ និងមធ្យមនៅកម្ពុជា ក្នុងឆ្នាំ២០២៤, ធនាគារឈានមុខគេ ក្នុងការទទួលបានកាតដំណើរការ និងប្រើប្រាស់ក្នុងឆ្នាំ២០២៣, ធនាគារគារឌីជីថលថ្មីល្អបំផុតនៅកម្ពុជា ក្នុងឆ្នាំ២០២០, កម្មវិធីធនាគារចល័តច្នៃប្រឌិតបំផុតក្នុងឆ្នាំ២០២០, ពានរង្វាន់អ្នកបង្កើតការផ្លាស់ប្តូរក្នុងឆ្នាំ២០១៩ ៕

គោលដៅសំខាន់បំផុតរបស់ធនាគារ ជីប ម៉ុង គឺជាសហគ្រាសខ្នាតតូច និងមធ្យម (SMEs) អាជីវកម្មលក់រាយ និងសម្រាប់ពលរដ្ឋកម្ពុជា។ ដោយមានទីស្នាក់ការកណ្តាលស្ថិតនៅលើមហាវិថីម៉ៅសេងទុង, ធនាគារ ជីប ម៉ុង មានសាខាជាច្រើនដូចជា ធនាគារ ជីប ម៉ុង សាខានរោត្តម លើមហាវិថីព្រះនរោត្តម, ធនាគារ ជីប ម៉ុង សាខាបឹងសាឡាង លើផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង, ធនាគារ ជីប ម៉ុង សាខាផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងទំពុន១, ធនាគារ ជីប ម៉ុង សាខាទួលគោក ក្នុងសង្កាត់ទួលសង្កែ២, និង២សាខាទៀតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក និងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ព្រមទាំងសាខាជាច្រើនកន្លែងដែលគ្រោងនឹងបើកបន្តបន្ទាប់៕