Sunday, 15 November 2026
Banking

ប្រយ័ត្នជនខិលខូច ដកលុយពីកុងធនាគារខ្ទិច បើមិនដឹងវិធីការពារទាំងនេះ

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានក្រើនរំលឹកដល់បងប្អូនជាអ្នកប្រើប្រាស់កុងធនាគារAll មិនថាធនាគារណាមួយនោះទេ សូមប្រុងប្រយ័ត្នចំពោះជនខិលខូច មានចេតនាអាក្រក់ក្លែងបន្លំអត្តសញ្ញាណ​ ដើម្បីឆបោកប្រាក់កាក់របស់បងប្អូន។

ការឆបោកដោយក្លែងបន្លំអត្តសញ្ញាណ ឬ Impersonation Scam សំដៅលើការឆបោកមួយ ក្នុងរូបភាពបន្លំជានរណាម្នាក់ អាចរួមមានជាមិត្តភក្តិ សមាជិកគ្រួសារ អ្នកជិតដិត ឬជាបុគ្គលិកតំណាងស្ថាប័នហិរញ្ញវត្ថុ។ ជនខិលខូចទាំងនោះ នឹងស្នើសុំឲ្យអ្នកផ្តល់ព័ត៌មានសម្ងាត់ លេខកូដ PIN លេខកូដផ្តល់សិទ្ធិចូលគ្រប់គ្រងគណី ឬដំឡើងកម្មវិធីណាមួយ តាមរយៈការហៅទូរសព្ទ ផ្ញើសារ ឬប្រព័ន្ធបណ្តាញសង្គម។

ចុះតើការឆបោកក្លែងបន្លំនោះមានក្នុងទម្រង់រូបភាពបែបណាខ្លះ?

១. ក្លែងបន្លំជាបុគ្គលិកនៃស្ថាប័នធនាគារ ឬអ្នកជិតដិត ផ្ទេរប្រាក់ទៅកាន់ពួកគេ ក្នុងន័យបន្ទាន់

២. ណែនាំអ្នកឲ្យផ្តល់ព័ត៌មាន ព័ត៌មានផ្ទាល់ខ្លួន ឬព៏ត៌មានធនាគាររបស់លេខកូដសម្ងាត OTP ជាដើម តាមរយៈការឈ្នះរង្វាន់ពីស្ថាប័នធនាគារ

៣. ស្នើសុំឲ្យអ្នកដំឡើងកម្មវិធីណាមួយ ដើម្បីសុំសិទ្ធិក្នុងការចូលទៅគ្រប់គ្រងគណនីរបស់អ្នក

យ៉ាងណាដើម្បីកុំឲ្យជ្រុលខ្លួនកើតរឿងហានិភ័យបែបនេះឡើង សូមប្រុងប្រយ័ត្ន និងការពារតាមវិធីខាងក្រោម៖

១. សូមផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ មុននឹងផ្ទេរប្រាក់ទៅកាន់នរណាម្នាក់

២. សូមកុំផ្តល់ព័ត៌មានសម្ងាត់ ឬលេខកូដ OTP ទៅកាន់នរណាម្នាក់

៣. កុំចុចលើតំណរភ្ជាប់ (Link) ឬដំឡើងកម្មវិធីណា ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់

៤. សូមចងចាំថា ស្ថាប័នធនាគារនឹងមិនស្នើសុំឲ្យអតិថិជនផ្តល់លេខកូដសម្ងាត់ ឬលេខ OTP នោះឡើយ

៥. រាយការណ៍ជាបន្ទាន់ទៅកាន់ស្ថាប័នរបស់អ្នក ប្រសិនបើអ្នកមានការសង្ស័យណាមួយ៕