Sunday, 15 November 2026
Banking

ធនាគារ ARDB ជួបពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងបរិស្ថាន ដើម្បីជាមូលដ្ឋានរៀបចំផែនការចុះអនុស្សារណៈយោគយល់គ្នា

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារ ARDB និងសហការី បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងបរិស្ថាន​ដែលដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាShareព័ត៌មានផ្សេងៗរវាងស្ថាប័នទាំងពីរ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពរួមគ្នាក្រោមក្របខ័ណ្ឌនៃអនុស្សារណ:យោគយល់គ្នា។

សូមជម្រាបថា ធនាគារ ARDB (បច្ចុប្បន្នត្រូវបានស្គាល់ថា ជាធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម) ជាអង្គភាពរបស់រដ្ឋទាំងស្រុងមួយ ដែលបង្កើតឡើងតាមអនុក្រឹត ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ ក្នុងគោលបំណងជំរុញសកម្មភាពកសិកម្ម និងសេដ្ឋកិច្ចជនបទដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកតម្កើននូវកម្រិតជីវភាពរបស់ប្រជាជនតាមជនបទ៕