Sunday, 15 November 2026
Entrepreneurs

ស្ថាបនិកក្រុមហ៊ុន CheckinMe និងស្ថាបនិក WEREAD ចាប់ដៃគ្នាពង្រឹងប្រព័ន្ធឌីជីថលថ្មី និងដំបូងគេនៅកម្ពុជា

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe លោក ឡី កំថូង កាលពីពេលថ្មីៗនេះ បានចាប់ដៃសហការចុះអនុស្សារណៈយោគយល់ ជាមួយលោក ប៊ុន ផាក ស្ថាបនិក WEREAD ASIA ដាក់ដំណើរការមុខងារ WEREAD លើថ្នាលឌីជីថលរបស់ក្រុមហ៊ុន CheckinMe ដែលអាចឱ្យប្រជាពលរដ្ឋចូលទៅស្ដាប់ពីសៀវភៅផ្សេងៗជាច្រើន ជុំវិញភាពជាសហគ្រិន និងមាតិការជាច្រើនតាមចំណង់ចំណូលចិត្ត។ 

ការចុះ MOU សហការដាក់ដំណើរការកម្មវិធីស្វែងយល់បន្ថែមតាមរយៈការស្ដាប់ លើថ្នាលឌីជីថលរបស់ក្រុមហ៊ុន CheckinMe នេះធ្វើឡើងក្នុងថ្ងៃដែលក្រុមហ៊ុន CheckinMe ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធ “Payroll 4.0” ដែលបានប្រព្រឹត្តទៅនៅអគារការិយាល័យផ្ទាល់របស់ក្រុមហ៊ុន CheckinMe ផ្ទាល់តែម្ដង។

លោក ឡី កំថូង បានបញ្ជាក់ថា ក្រុមហ៊ុន CheckinMe តែងតែគិតគូរបន្ថែមនូវគុណតម្លៃថ្មី ប្លែក ងាយស្រួល និងផ្ដល់នូវអត្ថប្រយោជន៍លើសពីអ្វីដែលអតិថិជនរំពឹងទុក។ ជាក់ស្ដែងការសហការបន្ថែមនូវមុខងារ ស្ដាប់តាមឌីជីថល របស់ WEREAD ASIA ជាមួយក្រុមហ៊ុន CheckinMe នាពេលនេះ​ នឹងផ្ដល់ឱកាសដល់អតិថិជនAllរបស់ CheckinMe អាចចំណាយពេលវេលាស្ដាប់និងទទួលបានចំណេះដឹងទូទៅ ជាពិសេសសហគ្រិនភាព ដោយគ្មានដែនកំណត់ចាប់ពីពេលនេះតទៅ។

លោក ប៊ុន ផាក ស្ថាបនិក WEREAD ASIA ក៏បានបញ្ជាក់បន្ថែមថា៖ WEREAD មានគោលបំណងពន្លឿនការទទួលយកចំណេះដឹងថ្មីៗតាមបែបឌីជីថលដើម្បីកែប្រែ និងជំរុញឲ្យការងារមានប្រសិទ្ធភាពកាន់តែខ្ពស់។ នៅលើ WEREAD មានមាតិកាសៀវភៅជាច្រើន ដូចជាទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួន អាជីវកម្ម ហិរញ្ញវត្ថុ ចិត្តវិទ្យា ទីផ្សារ គ្រប់គ្រង ការងារ និងបច្ចេកវិទ្យា។

ប្រព័ន្ធ Payroll 4.0 គឺជាមុខងារឌីជីថលថ្មី ដែលមានភាពវៃឆ្លាតក្នុងការ គណនាដោយស្វ័យប្រវត្តិនូវប្រាក់ខែបុគ្គលិក ប្រាក់ថែមម៉ោង ការកាត់ប្រាក់ខែលើការមកយឺត ឫចេញមុនលឿន ការកាត់ពន្ធលើប្រាក់ខែ និង ប.ស.ស ការអនុលោមតាមច្បាប់ផ្ទែក្នុងក្រុមហ៊ុន ការបង្កើត Payslip និង iBanking ជាដើម។  កុំភ្លេច ចូលរួមលើកកម្ពស់អាជីវកម្មនៅកម្ពុជា ជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសជាមួយ “បច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិកCheckinMe” ៕ ប្រភព៖ CheckinMe