Sunday, 15 November 2026
Entrepreneurs

ក្រុមហ៊ុន ជីប ម៉ុង រីថែល ចុះ MOU ជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ដល់កញ្ចប់ថវិកាចំនួន ២៥ មុឺនដុល្លារ រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៥-២០៣០

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

នាថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីកិច្ចសហការលើវិស័យវប្បធម៌ និងសិល្បៈក្នុងរយៈពេល ៥ឆ្នាំ រាប់ពីឆ្នាំ ២០២៥-២០៣០ ដោយមានការចូលរួមក្រោមអធិបតី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប។

កិច្ចសហការរវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យវប្បធម៌ និងសិល្បៈខ្មែរ។ ការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ក្នុងការផ្តល់ឧបត្ថម្ភ និងការចូលរួមយ៉ាងសកម្មរបស់សហគមន៍ នឹងជួយធានាថា វប្បធម៌ និងសិល្បៈខ្មែរ នឹងត្រូវបានអភិរក្ស និងអភិវឌ្ឍឱ្យកាន់តែរឹងមាំ និងទូលំទូលាយក្នុងសង្គមកម្ពុជា៕