Sunday, 15 November 2026
Microfinance

តើកម្ចីដូចម្តេច ដែលធានាថាយើងជាអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ យកមកប្រើប្រាស់ មានប្រសិទ្ធភាព?

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ពាក្យថា “កម្ចី” ស្តាប់មួយភ្លែតអាចថា ជារឿងមិនល្អ ដែលយើងជំពាក់បំណុលគេ នេះជាការពិត ក៏ប៉ុន្តែមិនមែនត្រឹមត្រូវ១០០% នោះដែរ ព្រោះថាប្រសិនបើយើងខ្ចីប្រាក់មកខុសគោលដៅ វាអាចចាត់ទុកបានថា ជារឿងមិនល្អពិតមែន ប៉ុន្តែប្រសិនជាប្រើប្រាស់កម្ចីនោះឲ្យត្រូវទិសដៅ ត្រូវស្ថានការ នោះវាអាចជារឿងល្អ ជួយបង្កើនចំណូលយើងមួយកម្រិតបន្ថែមទៀត។ ចុះតើចំណុចសំខាន់ៗអ្វី ដែលយើងជាអតិថិជន យកកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនោះមកប្រើប្រាស់ ប្រាកដថាមានប្រសិទ្ធភាព?

១. បែងចែកឲ្យច្បាស់រវាងកម្ចីបង្កើនចំណូល និងកម្ចីដែលបង្កឲ្យជាប់បំណុល

២. ប្រើប្រាស់កម្ចីឲ្យចំគោលដៅ

៣. កម្ចីដែលខ្ចីមកត្រូវប្រាកដថា វាជួយបង្កើតចំណូលដល់យើង ឬកាត់បន្ថយចំណាយ

៤. មានផែនការហិរញ្ញវត្ថុច្បាស់លាស់ ជាពិសេសផែនការប្រើប្រាស់កម្ចី និងសងត្រឡប់

៥. ពិនិត្យ និងគ្រប់គ្រងលំហូរសាច់ប្រាក់ឲ្យប្រាកដថា យើងពិតជាមានលទ្ធភាពសងគេវិញបាន ដោយការសងត្រឡប់ទៅគេក្នុងមួយខែៗ មិនគួរប៉ះពាល់ដល់ការចាយវាយប្រចាំថ្ងៃនោះទេ ឬមិនលើសពី៣០% នៃប្រាក់ចំណូល

៦. បើករណីមានកម្ចីច្រើនស្ថាប័ន យើងគួរចាត់លំដាប់កម្ចីទៅតាមទំហំកម្ចីដែលនៅសល់ អត្រាការប្រាក់ដែលត្រូវសង កំណត់ថ្ងៃសងត្រឡប់ និងប៉ាន់ស្មានថ្ងៃសងត្រឡប់ បន្ទាប់មកយកទៅធ្វើផែនការសងត្រឡប់

៧. ប្រើប្រាស់កម្ចីឲ្យត្រូវតាមតម្រូវការ និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឯង

៨. ប្រសិនមានភាពលំបាកក្នុងការសងត្រឡប់ អតិថិជនអាចទៅស្នើសុំគ្រឹះស្ថានរៀបចំឥណទានឡើងវិញ និងចរចារជាមួយស្ថាប័នរកដំណោះស្រាយ៕

ប្រភព៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា