Sunday, 15 November 2026

#Ministry of Agriculture, Forestry and Fisheries

Banking

ក្រសួងកសិកម្ម ជំរុញការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម-ស្បៀង

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការជំរុញបរិយាកាសវិនិយោគ និងការផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងស្បៀងអាហារនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងប្រកួតប្រជែងខ្ពស់។ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតី និងផ្តល់ទស្សនទានដ៏មានសារៈសំខាន់ ក្រោមប្រធានបទ «ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគក្នុងវិស័យកសិកម្មស្បៀងអាហារនៅកម្ពុជា»។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រសួងបានសង្កត់ធ្ងន់ទៅលើចំណុចគន្លឹះសំខាន់ៗចំនួន…