Sunday, 15 November 2026

#Ministry of Land Management, Urban Planning and Construction

Banking

សេវាពិនិត្យព័ត៌មានសុរិយោដី តាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី មាននៅលើ Mini-App ធនាគារABA និងធនាគារអេស៊ីលីដា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តជោគជ័យក្នុងការតភ្ជាប់សេវាពិនិត្យព័ត៌មានសុរិយោដីតាមប្រព័ន្ធអនឡាញ ជាមួយនឹងធនាគារ ABA និងធនាគារ អេស៊ីលីដា។ Mini-App នេះ អនុញ្ញាតឱ្យសាធារណជនធ្វើការពិនិត្យព័ត៌មានសុរិយោដី និងព័ត៌មានបន្ទុក នៅលើកម្មវិធីទូរសព្ទដៃ របស់ធនាគារទាំងពីរបានយ៉ាងងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់។ សមិទ្ធផលសេវាអនឡាញថ្មីនេះ នឹងចូលរួមបង្កើនគុណភាពសេវាសាធារណៈរបស់ក្រសួង ឆ្ពោះទៅសម្រេចបានគោលនយោបាយសេវាគាប់ចិត្ត ដើម្បីឆ្លើយតបនឹងការងារអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែក  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…

Banking

ក្រសួង២ សហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកិច្ចសហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី នាថ្ងៃទី១២…