Sunday, 15 November 2026

#Crops

Banking

កសិករត្រូវដឹង! បើកកកាយប្រាក់ចំណូលពីដំណាំសេដ្ឋកិច្ចកំពូលៗទាំង ១៤ ប្រភេទ ដែលអាចទទួលបានខ្ទង់ពាន់ដល់ម៉ឺនដុល្លារក្នុង ១ ឆ្នាំ

ការជ្រើសរើសប្រភេទដំណាំឱ្យត្រូវនឹងសក្តានុពលដី គឺជាគន្លឹះដំបូងគេឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យកសិកម្ម។ ដំណាំគឺមានច្រើនមុខណាស់ ដែលយើងអាចយកមកប្រកបជាមុខរបរ ប៉ុន្តែមានដំណាំ១៤ប្រភេទ ដែលជាដំណាំពេញនិយម ថែមទាំងអាចរកចំណូលបានច្រើនផងដែរ អាស្រ័យលើការថែទាំ និងទិន្នផល។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានធ្វើការប្រៀបធៀបចំណូលប្រចាំឆ្នាំរបស់ដំណាំ១៤ប្រភេទ ក្នុង១ហិកតា នៅពេលដើមមានអាយុពេញកម្លាំងផ្តល់ផល៖ បើតាមការបញ្ជាក់បន្ថែមពីសមាគមស្វាយចន្ទី ការដាំដុះដំណាំអ្វីក៏ដោយ គឺត្រូវអាស្រ័យទៅលើ «ប្រភេទដី» និង «លទ្ធភាពថែទាំ» របស់កសិករផ្ទាល់។ ជាក់ស្តែង ទោះបីជាស្វាយចន្ទីទទួលបានចំណូលទាបជាងទុរេន ប៉ុន្តែវាហុចផលល្អបំផុត និងជាដំណាំយុទ្ធសាស្ត្រសម្រាប់បងប្អូនដែលមានផ្ទៃដីធំ និងចង់បានចំណូលសមរម្យមួយដោយមិនចាំបាច់ចំណាយកម្លាំង និងពេលវេលាថែទាំដិតដល់ខ្លាំងពេកនោះឡើយ៕