Sunday, 15 November 2026

#2027 Budget

Banking

កម្ពុជា គ្រោងចំណូល-ចំណាយដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ «ថវិកាឆ្នាំ២០២៧» ដើម្បីការពារអធិបតេយ្យ និងជំរុញសេដ្ឋកិច្ចឱ្យកើន ៤,៨%

រាជរដ្ឋាភិបាលកម្ពុជា បានប្រសិទ្ធនាមថវិកាឆ្នាំ២០២៧ ថាជា «ថវិកាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងគាំពារកំណើនចំគោលដៅ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ ដោយធានានូវលទ្ធភាពឆ្លើយតបគ្រប់គ្រាន់ និងចីរភាពហិរញ្ញវត្ថុសាធារណៈ»។ ផ្អែកលើច្បាប់ហិរញ្ញវត្ថុថ្មីនេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនប្រមាណ ៤,០% នៅក្នុងឆ្នាំ២០២៦ និងបន្តកើនឡើងដល់ ៤,៨% នៅក្នុងឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នានេះ ទំហំ ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣ ២៧៧ ដុល្លារអាម៉េរិក បើធៀបនឹងចំនួនប្រមាណ ៣ ០៩៨ ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៦។តាមការវាយតម្លៃ កំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងឆ្នាំ២០២៧…